?

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • rolex replica in Milan, Italy, replica bags uk is one of the world's most famous high-end hermes replica . It was founded in 1919 by gucci replica , known as the replica hermes . នាយក​ក្រឡាបញ្ជី អយ្យការ​អម​តុលាការខេត្ត​ព្រះសីហនុ បើកឡាន​បុក​ភរិយា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ រងរបួស​ធ្ងន់​
    Posted Tuesday, April 28, 2015 | ដោយ៖ Fresh News | Posted in  Nation , Social News | Read 1203

    ព្រះសីហនុ​៖ ភ្នាក់ងារ Fresh News បាន​រាយការណ៍​ថា នាយក​ក្រឡាបញ្ជី អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​៧៖២០​នាទី យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥​នេះ បាន​បើក​រថយន្តបុក​ស្ត្រី​ម្នាក់ ជា​ភរិយា​នាយរង​ផ្នែក រដ្ឋបាល​ព្រៃឈើ ស្រុក​ព្រៃនប់ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​ឯករាជ្យ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​បាក់ជើង​ទាំងពីរ និង​បែកក្បាល ហើយ​រត់​គេចខ្លួនបាត់​។​

    ​ភ្នាក់ងារ​បាន​រាយការណ៍​ពី​កន្លែងកើតហេតុ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង ខណៈដែល​ស្ត្រី​រងគ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ ពេលនោះ​នាយក​ក្រឡាបញ្ជី​រូបនេះ​គឺ​លោក ផន ផា បាន​បើករថយន្ត ម៉ាក​លុ​ច្ស​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-3738 វាក់​អើ​កាច់ចង្កូត​មក​បុក​ស្ត្រី​ម្នាក់ ជា​ភរិយា​លោក ស៊ឹម វ​ណ្ណារ៉ាក់ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ព្រៃនប់ បុក​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ប៉ើង ៤-៥​ម៉ែត្រ ហើយ​ខ្ទា​ត់​ឆ្អឹង​ចេញពី​ជើង និង​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ​។​

    ​ភ្លាមៗ​បន្ទាប់ពី​កើ​េ​ត​ហេតុ លោក ផន ផា បានគេច​ចេញពី​កន្លែងកើតហេតុ ដោយ​ទុក​រថយន្ត​ចោល រីឯ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕
    (all readers's comments can help improve the information, as well as better social)