Posted Saturday, May 09, 2015 | By: Popzone Asia | Posted in  Nation , Entertainment | Read 901

បន្ទាប់​ពី​ឆ្លង​កាត់​ក្រុងម៉ានីល​ ឈីងច័ង​ ក្រុង​កូឡាឡាំពូ​ ឥឡូវ​នេះ​ ដេមី ឡូវ៉ាតូ បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី ៥ ខែ​ ឳសភា ពី​ម្សិលម៉ិញ​នេះ​បើទោះ​បី​ជា​តាម​គម្រោង​ ដេមី វើលធួរ ពុំ​បាន​រាប់​បញ្ចូល​ក្រុង​ ភ្នំពេញ ​ទៅ​ក្នុង​បញ្ជី​នេះ​ក្តី​ ប៉ុន្តែ​នាង​មាន​ក្តី​រំភើបនិង​សម្រេច​មក​កម្ពុជា​នៅ​ពេល​ដឹង​ថា​អ្នក​គាំទ្រ​នាង​រាប់ពាន់​នាក់​ធ្វើ​ញត្តិ​ចង់​ជួប​នាង។

ការ​មក​ដល់​របស់​នាង​គឺ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ស្មាតអាស៊ាតា (Smart Axiata) សហការ​នឹង​ក្រុមហ៊ុន​ យូនីវើលស័រ មូយូស៊ីក (UMG Recordings, Inc.) ជា​ក្រុមហ៊ុន​តន្ត្រី​ដ៏ធំ​របស់​អាមេរិក​ដើម្បី​ជា​ការ​ជម្រុញ​ឲ្យ​មាន​ការ​ទិញ​តន្រ្តី​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​និងធានា​ដល់​ផលចំនេញ​សម្រាប់​ស្នាដៃ​សិល្បៈករ​ទាំង​ក្រៅ​នឹង​ក្នុង​ប្រទេស​ កម្ពុជា។
(all readers's comments can help improve the information, as well as better social)