Posted Sunday, May 10, 2015 | By: Popzone Asia | Posted in  Nation , Political | Read 1223

រាជធានី​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​៧ ខែឧសភា​នេះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើ​សន្និសីទកាសែត​ខ្លី​បំភ្លឺ​លើ​បញ្ហា​ព្រំដែន​លេខ​៩៤ និង​លេខ​៩៥ ដែល​បានកើត​មានទំនាស់រ​វា​ង​ប្រជាពលរដ្ឋ​ទាំងសងខាង (​កម្ពុជា និង​វៀតណាម​) នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាពេល​ថ្មីៗ​នេះ​។​

​លោក កុយ គួ​ង មានប្រសាសន៍​បញ្ជាក់ថា "​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ផ្ញើលិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​រួចហើយ​នូវ​ការពិត​ជាក់​ស្តែ​អំពី​បញ្ហា​នេះ​។ ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​រាជរដ្ឋាភិបាល បានធ្វើការ​បំភ្លឺ​រួចហើយ​ដែរ តាមរយៈ​តាមរយ​វិទ្យុ​បារាំង​ខេមរភាសា​នាពេល​ថ្មីៗ​នេះ​"​។​

​លោក កុយ គួ​ង មានប្រសាសន៍​បន្តទៀត​ថា "​តាម​ការពិនិត្យ​ដោយសារ​តែមាន​សមាជិក​សភា​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ខ្លះ​បាន​ចុះទៅ​ស្រុក​មេមត់ ហើយ​បាន​ញុះញង់​សមាជិក​គណបក្ស​របស់​ខ្លួន​មួយចំនួន និង​នៅ​តំបន់​ខ្លះ ឲ្យ​និយាយ​ផ្ទុយ​ពី​ការពិត ដើម្បី​និយាយ​សំអុយ​រាជរដ្ឋាភិបាល​។ នេះ​ឬ​ជា​វប្បធម៌​សន្ទនា​?"​។​

​ចំណែក​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានធ្វើការ​បំភ្លឺ​លើ​បញ្ហា​នេះ​ថា ដី​នៅ​ចន្លោះ​បង្គោល​ស្ថិតនៅ​ចន្លោះ​បង្គោល​លេខ​៩៤ និង​៩៥ កន្លងមក ប្រជាពលរដ្ឋ​ទាំងសងខាង (​ខ្មែរ វៀតណាម​) បានធ្វើ​ស្រែចំការ​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ពុំមាន​បញ្ហា​ទេ​។​

​ កន្លងមក អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងសងខាង តែងតែ​អប់រំ និង​ហាមឃាត់​ប្រជាពលរដ្ឋ​របស់ខ្លួន មិន​ឲ្យ​ចូលធ្វើ​ស្រែចំការ​នៅ​ចំណុច​ដែ ល​មិនទាន់​ច្បាស់លាស់ រង់ចាំ​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​ព្រំដែន និង​ថ្នាក់លើ​សិន​។​

​សូម​រម្លឹកថា ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​សមាជិក​រដ្ឋ​សភា ជា​អ្នកតំណាងរាស្ត្រ​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​ម៉ៅ​មុនី​វណ្ណ បាន​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ក្នុងករណី​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម បាន​បាញ់ថ្នាំ បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ នៅ​តំបន់​ព្រំដែន ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ប៉ុន្តែ​ ករណី​នោះ ត្រូវបាន​លោក ហោ ណាំហុង ឆ្លើយតប​តាម​លិខិត​ចុះ​ថ្ងៃទី​៤​ឧសភា​ថា មកពី​កសិករ​ខ្មែរ ដាំ​ដុះ​លើដី​វៀតណាម​។ ដី​ទំនាស់​នោះ ត្រូវបាន​កាត់​ចូលក្នុង​ទឹកដី​វៀតណាម បន្ទាប់ពី​ការបោះបង្គោល​ព្រំដែន និង​កិច្ចព្រមព្រៀង MOU ឆ្នាំ​២០១១៕
(all readers's comments can help improve the information, as well as better social)