More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ស្ត្រី​ម្នាក់​ស្រវឹងធ្លាក់ភ្នែក បើកឡាន​បុក​រទេះ​លក់​ទាខ្វៃ ហើយ​បើក​រត់​ផ្អើល​ទាំងយប់​
    Posted Tuesday, May 26, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 1153

    ​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ស្រ​វឹង​ស្រា​​ជោក​ជាំ បាន​​បើក​រថ​យន្ត​​ម៉ាក ប៉ា​​ចេ​​រ៉ូ ទៅ​បុក​​ម៉ូតូ​​ស​ណ្តោ​ង​​រទេះ លក់​​​ទា​ខ្វៃ នាក់​​ប្តី​​ប្រ​ពន្ធ ប៉ើង​​ខ្ទាត​​ទៅ​​កៀន​​ផ្លូវ ហើយ​​ព្យា​យាម​បើក​​រត់ តែ​​ត្រូវ​​អ្នក​ឃើញ​​ហេ​តុកា​រណ៍ ដេញតាម​​ចាប់ ផ្អើល​​ដល់​​​ស​មត្ថ​កិច្ចកាល​ពី​វរ​លា​ម៉ោង ៨​និង​១០ នាទី​យប់ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃទា ស្ថិត​ក​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ទៅ​ដេញចាប់បាន នៅ​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

    ​ស្ត្រី​ដែល​ស្រវឹង​ឈ្មោះ ហៀន សុឃឿន អាយុ ៤២​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​សូ​នី ហើយ​ចំណែក​ជនរងគ្រោះ ដែលជា​អ្នកបើក​ម៉ូតូ សណ្តោង​រទេះ ទាំង ២​នាក់​ឈ្មោះ យ៉​ន ណ​យ ជា​ប្តី អាយុ ៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈឿន សា​មៀន អាយុ ២៨​ឆ្នាំ មានមុខរ​បរជា​អ្នក លក់​ទាខ្វៃ ស្នាក់នៅ​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​ដែលជា ម្ចាស់​រទេះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​បានចេញ​ពី កន្លែង​លក់​មក​ផ្ទះ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។

    ​លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ប៉ា​ចេ​រ៉ូ បើក​ដោយ​ស្ត្រី​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន បាន​ទៅបុក​ម៉ូតូ សណ្តោង​រទេះ លក់​ទាខ្វៃ ប៉ើង​ខ្ទាត​ទៅ​កៀន​ផ្លូវ តែ​មិន​ប​ណ្តោ​ល​ឲ្យ មាន​នរណាម្នាក់ រងរបួស​នោះឡើយ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក បាន​បើក​រត់គេច​ទើប​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នាំគ្នា​ជិះ​ដេញតាម រហូតមកដល់​ស្តុ​ប ទឹកថ្លា​ផ្លា​ហ្សា ទើប​ស្ទាក់​ចាប់បាន នាំមក​កាន់ អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ ទៅតាម​ផ្លូវច្បាប់​៕ 
    (all readers's comments can help improve the information, as well as better social)