Posted Thursday, May 28, 2015 | By: Popzone Asia | Posted in  Nation , Entertainment | Read 1168

​តារា​ស្រី​រូប​ស្រស់​ដួង​ស្រី​ពេជ្រ បានចេញ វីដេអូ​មួយ​បកស្រាយ​បំភ្លឺ​ពី​ម៉ូត​សម្លៀកបំពាក់ របស់​នាង ដែល​នាង​បាន​ស្លៀក ចូលរួម​នៅក្នុង​កម្មវិធី​មួយ​

​រាជធានី​ ភ្នំពេញ​៖ បន្ទាប់ពី​មានការ​រិះគន់​ខ្លាំងៗ​ទៅលើ តារា​ស្រី កញ្ញា​ដួង​ស្រី​ពេជ្រ ពី​ម៉ូត​សម្លៀកបំពាក់ ស៊ិ​ច​ស៊ី ហួសហេតុ រូបនាង​ផ្ទាល់ ក៏បាន​ចេញមុខ បកស្រាយ​រឿងនេះ​តែម្តង​។​

​ចំពោះ​កញ្ញា ដួង​ស្រី​ពេជ្រ ផ្ទាល់​នាង​បាន​និយាយប្រាប់​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ថា នាង​សូម​អភ័យទោស ចំពោះ​រឿង​អ​ចេតនា​មួយ​នេះ​ផងដែរ ព្រោះថា កាលពី​ពេលនោះ នាង​បាន ទៅ​ថត​ស្ព​ត​ម៉ូត​សម្លៀកបំពាក់​ឲ្យ​ហាង​កាត់ដេរ​មួយកន្លែង គាប់​ជួន​ថ្ងៃនោះ នាង​ក៏ត្រូវ​ចូលរួម កម្មវិធី​ខួបកំណើត​របស់​មិត្ត​ភ​ក្កិ​សិល្បៈ​ដូច្នេះ​នាង ក៏​ឆ្លៀត​ចូល ហើយក៏​នាំគ្នា​ថតរូប​ជុំគ្នា​លេង​។​

​កញ្ញា ស្រី​ពេជ្រ ក៏បាន​បញ្ជាក់ដែរថា​នាង​ព្រម​ទទួលស្គាល់​លើស​ម្តី​រិះគន់ យ៉ាង​ចាស់ដៃ ពី​សំណាក់ អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​នាង ចង់​ឲ្យ​ការរិះគន់​នេះ គឺ​ជួយ​ស្ថាបនា​ផង មិនមែន​ជាន់ពន្លិច បន្ថែម​នោះទេ ។​

​ជាមួយគ្នា​ នោះដែរ តារា​ស្រី​រូបនេះ​ក៏បាន​បញ្ជាក់ថា​នាង​មិនបាន ប្រើប្រាស់ ភាព​ស៊ិ​ច​ស៊ី​នេះ ជា​ឈ្នាន់​ដើម្បី​ឆ្ពោះទៅរក ភាពល្បីល្បាញ នោះទេ​គឺ​នាង​ខិតខំ​តស៊ូ ក្នុង​ការងារ​សិល្បៈ​រយៈពេល​៧​ឆ្នាំ មកហើយ​។ ជាពិសេស នាង​ក៏​នៅតែ​អរគុណ ទៅកាន់​បងប្អូន​មួយចំនួន​ដែល​នៅតែ​គាំទ្រ​និង​ជួយផ្តល់​កម្លាំងចិត្ត ដល់​នាង គ្រប់ពេលវេលា​ទាំងអស់​៕
(all readers's comments can help improve the information, as well as better social)