Posted Friday, May 29, 2015 | By: Popzone Asia | Posted in  Technology , Others | Read 1284

ពេលវេលា (Time) មាន​ទំនាក់ទំនង​ជាមួយ​ល្បឿន​(Velocity) និង​ទំនាញ​(Gravity)​។ បើ​យើង​ធ្វើដំណើរ​កាន់តែ​លឿន ម៉ោង​ដើរ​កាន់តែ​យឺត បើ​យើង​ដើរ​ចំងាយ ១០០ ម៉ែត្រ យើង​នឹង​ចំណាយពេល​ជា​មធ្យម​អស់ ១៤០ វិនាទី តែបើ​យើង​រត់​វិញ​គឺ​នឹង​ចំណាយពេល​តិចជាង ហ្នឹង​។ Usain Bolt ជា​អ្នករត់​ចំងាយ​លឿន​ជាងគេ​នៅលើ​ផែនដី ចំណាយពេល​តែ 9.48 វិនាទី ដើម្បី​រត់​បាន​ចំងាយ ១០០ ម៉ែត្រ​។ ដូចនេះ នៅពេលដែល​យើង​ធ្វើដំណើរ​កាន់តែ​លឿន គឺ​ម៉ោង កាន់តែ​ដើរ​យឺត​។​

​ភពផែនដី​មាន​ទំនាញ​(Gravity) ។ ដោយសារ​ទំនាញ​គ្រប់គ្រាន់​ល្មម​នេះហើយ ទើប​ជីវិត​នៅលើ ភពផែនដី​អាច​វិវត្តន៍​មកដល់ពេលនេះ​។ នៅលើ​លំហរ​ចេញពី​ផែនដី​គឺ​គ្មាន​ទំនាញ អ្វីៗ​ទាំងអស់​នឹង អណ្តែត​ហើយ​ជីវិត​មនុស្ស​ក៏​ពិបាក​នឹង​រស់នៅក្នុង​ស្ថានភាព​គ្មាន​ទំនាញ​ដែរ ​។ ពេលវេលា​នៅលើ លំហរ និង​ពេលវេលា​នៅលើ​ផែនដី​គឺ​ខុសគ្នា ពេលវេលា​នៅលើ​លំហរ​គឺ​ដើរ​លឿន​ជាង​ពេល វេលា​នៅលើ​ផែនដី​។ កន្លែង​ដែលមាន​ទំនាញ​កាន់តែ​ខ្សោយ ម៉ោង​ដើរ​កាន់តែ​លឿន​។​

ធ្វើដំណើរ​ទៅ​អតីតកាល​ គឺ​មិនអាច​ព្រោះថា​ខ្ញុំ​មិនអាច​ធ្វើដំណើរ​ទៅ​ឃាត់​ឪពុក​ខ្ញុំ​មិនអោយ​រៀប​ អាពាហ៍ពិពាហ៍​ជាមួយ​ម្តាយ​ខ្ញុំ ដើម្បី​កុំ​អោយមាន​ខ្ញុំ​នៅថ្ងៃនេះ​បានទេ​។ មួយវិញទៀត បើ​មនុស្ស អាចធ្វើ​ដំណើរ​ទៅ​អតីតកាល​បាន ខ្ញុំ​ប្រហែលជា​អាច​រៀបចំ​អាហារ​ពេល​ល្ងាច​ហើយ​រង់ចាំ​មនុស្ស ដែល​កំពុង​រស់នៅក្នុង​អនាគត​ធ្វើដំណើរ​ពី​អនាគត​មក​ហូប​អាហារ​នាពេលនេះ​ ជាមួយ​ខ្ញុំ​។ ទោះបីជា មនុស្ស​មិនអាច​ធ្វើដំណើរ​ត្រឡប់​ទៅ​អតីតកាល​បាន តែ​មនុស្ស​ប្រហែលជា​អាចធ្វើ​ដំណើរ​ទៅ អនាគត​បាន បើ​មនុស្ស​អាចធ្វើ​ដំណើរ​បាន​លឿន​អោយបាន​ល្បឿន​យ៉ាងតិច ៧៥% នៃ​ល្បឿន​ពន្លឺ នេះ​បើតាម Stephen Hawking លើកឡើង​។ ពន្លឺ​ធ្វើដំណើរ​ក្នុង​លំហរ​ក្នុង ល្បឿន 186,000 ម៉ា​យ​ក្នុង​មួយ​វិនាទី​។ ​​ដោយ​៖ អេង ពន្លក​
(all readers's comments can help improve the information, as well as better social)