Posted Friday, May 29, 2015 | By: Popzone Asia | Posted in  Technology , Others | Read 1043

​សាស្ត្រាចារ្យ​លោក Stephen Hawking បាន​ពន្យល់​ពី​របៀប​ធ្វើដំណើរ​ក្បែរ​ល្បឿន​ពន្លឺ នោះ​យើង​អាចធ្វើ​ដំណើរ​ចូលទៅក្នុង​ពេលអនាគត​កាល​បាន​។​

​ចូលទៅក្នុង​ពេលអនាគត​ជាមួយនឹង​លោក Stephen Hawking​។​

ធ្វើដំណើរ​ទៅ​អនាគត​គឺ​ធ្វើដំណើរ​តាម​ពេលវេលា មិនមែន​ធ្វើដំណើរ​តាមរយ​:​ចំងាយ​ទេ​។ ឧទាហរណ៍​ថា​យើង​កំពុងតែ​រស់នៅ​ឆ្នាំ ២០១៥ យើង​អាចធ្វើ​ដំណើរ​ទៅ​ឆ្នាំ ២១១៥​។ នេះហើយ​គេ​ហៅថា​ធ្វើដំណើរ​ទៅ​អនាគត​។ បាតុភូត​នេះ​កើតឡើង​ដូច្នេះ បើ​យើង​ធ្វើដំណើរ​ប្រហាក់ប្រហែល​នឹង​ល្បឿន​ពន្លឺ គឺ​ពេលវេលា​នៅលើ​យាន​ដែល​យើង​កំពុង​ជិះ​ក្នុង​ល្បឿន​ហ្នឹង នឹង​ដើរ​យឺត​បំផុត​បើ​ប្រៀបធៀប​នឹង​ពេលវេលា​(​ម៉ោង​)​ដែល​ដើរ​នៅលើ​ផែនដី​។ បើ​យើង​នៅលើ​យាន​ក្នុង​ល្បឿន​ប្រហាក់ប្រហែល​នឹង​ល្បឿន​ពន្លឺ​តែ​រយ​:​ពេល​១​ អាទិត្យ គឺ​ស្មើនឹង​ពេលវេលា​នៅលើ​ផែនដី​រាប់សិប​ឆ្នាំ​បន្ទាប់ពី​ចេញពី​យាន​ដែល​ ធ្វើដំណើរ​បាន​រយ​:​ពេល​១​សប្តាហ៍​។​
(all readers's comments can help improve the information, as well as better social)