Posted Tuesday, June 09, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 1700

​រាជធានី​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅមុខ​យាន​ដ្ខា​ន​លាង​រថយន្ត តា​អ៊ុ​ល S.N.C ដោយ រថយន្ត​ឡង់​រ៉ូ​វែ​រ (Rang Rover) ថយក្រោយ​ចូល​កា​រ៉ា​ស់​មិន​ប្រយ័ត្ន​បុក​និង​កិន​ក្មេង​ស្លាប់​ម្នាក់​។

សាក្សី ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​នៅវេលា​ម៉ាង​ខាងលើ​មាន​រថយន្ត​ឡង់​រ៉ូ​វែ​រ​ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-5558 បាន​បើក​បត់​ចូល​កា​រ៉ា​ស់​យីហោ​តា​អ៊ុ​ល​ស្ថិតនៅ​តាមផ្លូវ​៧០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ដើម្បី​លាង ប៉ុន្តែ​ចៃដន្យ​បែរជា​កិន​ក្មេងប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​បណ្តាល​ឲ្យ​ ស្លាប់​នៅ​កន្លែងកើតហេតុ​។

ក្មេងប្រុស​រងគ្រោះ​ឈ្មោះ មាន ហេង អាយុ​៣​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ជាមួយ​ឪពុក​ឈ្មោះ​មាន វាសនា នៅ​ជិត​កន្លែងកើតហេតុ​។ ចំណែក​អ្នកបើកបរ​មានឈ្មោះ​ថា សេក ភិន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទីលំនៅ សង្កាត់​ប្ញ​ស្សី​កែវ មុខរបរ​:​យោធា​។ បច្ចុប្បន្ន ករណី​ខាងលើនេះ​បានប្រគល់​ជួន​ការិយាល័យ​ចរាចរ​ផ្លូវគោក​៕
(all readers's comments can help improve the information, as well as better social)