More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ផ្អើល​ពេញ​ក្រុងភ្នំពេញ​ទាំង​កណ្តាលយប់ ! បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ឡោមព័ទ្ធ​វាយ​បែក​ឈាម​ពេញមុខ ព្រោះ​ខឹង​ជេរ​និង​បោក​កាមេរ៉ា​អ្នកកាសែត
    Posted Sunday, June 28, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 1605

    រាជធានី​ភ្នំពេញ​៖ នៅ​ម៉ោង​១០៖៣០​នាទី​យប់​ថ្ងៃអាទិត្យ​នេះ តាម​បណ្តោយ​ផ្លូវ​២៨៩ ត្រង់​កន្លែង​សាងសង់​ស្ពាន​អាកាស​តិច​ណូ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក មាន​រថយន្ត​Lexus Rx300 ពណ៌​ខ្មៅ ក្នង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បើក​បុក​ក្បាល​ចុះ​ស្ពាន​ក្រោម​ដី​ថ្មី បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​រថយន្ត ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត បាន​រត់​គេចខ្លួនបាត់ តែ​ត្រូវបាន​គេ​សង្ស័យ​ប្រហែលជា​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​។​

    ​ភ្នាក់ងារ​ព័ត៌មាន​បាន​រាយការណ៍​បន្តទៀតថា បន្ទាប់ពី​រថយន្ត Lexus RX300 ពណ៌​ខ្មៅ​បើក​បុក​ហើយ ម្ចាស់​បាន​រត់ចោល​រថ​យន្ត ក៏មាន​បុរស​ម្នាក់​ជិះ​រថយន្ត​មក Lexus RX330 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AD-3839 មក​កាង​រថយន្ត​បង្កហេតុ (Lexus RX300) ដោយបាន​ជេរ និង​ហាម​អ្នកកាសែត​ទាំងអស់​មិន​ឲ្យ​ថតរូប​ភាព ហើយ​បាន​វ៉ៃ​អ្នកយកព័ត៌មាន របស់​ទូរទស្សន៍​ហង្ស​មាស និង​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត ព្រមទាំង​ចាប់យក​កាមេរ៉ា​បោក​ចោល​ធ្វើ​ឲ្យ អ្នកឃើញ​ហេតុ​ការ​ណ៌​នៅ​ទីនោះ ព្រមទាំង​អ្នកកាសែត ខឹងសម្បារ​យ៉ាងខ្លាំង នឹង​បាននាំគ្នា​ព្រួត​វាយ​ទៅលើ​បុរស​ដែល​មក​កាង​នោះ បែក​នឹង​ឈាម​មុខ ក្រោយមក​ប៉ូលិស​បាន​ឃាត់ខ្លួន​ជន​ដែល​ជិះ​រថយន្ត​ទំនើប​នោះ ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ព្រោះ​បាន​វាយ​អ្នកកាសែត និង​បោក​កាមេរ៉ា​ទៀតផង​។ បុរស​ដែល​កាង ហើយ​ត្រូវគេ​វាយ​នោះ​ទំនងជា​មន្ត្រីនគរបាល ឬ​យោធា​៕

    ​សូម​ទស្សនា​វិ​ដេ​អូ នៅ​កន្លែងកើតហេតុ​-->
    (all readers's comments can help improve the information, as well as better social)