More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្មេងស្រី​ទំនើង​ផឹក​ស្រវឹង​បង្ក​គ្រោះថ្នាក់ ចុះមក​រករឿង​សមត្ថកិច្ច និង​ប្រុង​វាយ​អ្នកកាសែត​
    Posted Saturday, April 25, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 1225


    រាជធានី​ភ្នំពេញ ៖ ក្មេងស្រី​ទំនើង​ម្នាក់​ដែល​ផឹកស្រា​ស្រវឹង​ជោកជាំ បាន​បើករថយន្ត​យ៉ាង​លឿន ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ស្រាល និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ហើយ​ព្យាយាម​បើក​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច ដាក់​បា​រ៉ា​ស់​ស្ទាក់​ជាប់​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​រសៀល ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ទល់មុខ​នឹង​ស្ថានីយ៍ រថយន្ត​ពន្លត់​អគ្គិភ័យ​។​

    បើតាម​ប្រភពព័ត៌មាន​ពីសា​ក្សី នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក តូ​យូ​តា  ប្រ៊ូ​សព​ណ៌​ស គ្មាន​ស្លាក​លេខ បិទ​កញ្ចក់​ខ្មៅ​មួយគ្រឿង បើកបរ​ដោយ​ក្មេងស្រី​រូប​ស្រស់ រួម​និង​មិត្តភក្តិ​ស្រី​ម្នាក់ទៀត បើក​ឆ្វែល​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះដល់​កន្លែង​ហេតុ ដែលជា​ផ្លូវបត់ រថយន្ត​នោះបាន​បួង​ចង្កូត មួយ​ទំហឹង​បត់​ឡើងមក​ខាងស្តាំ​ដៃ ប៉ុន្តែ​ដោយសារតែ ល្បឿន​រថយន្ត​លឿន​ពេក​កាច់ចង្កូត​មិនទាន់ រថយន្ត​ក៏បាន​ឆ្លង​គំនូស ចូលទៅ​ទិស​ម្ខាង​ទៀត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក និ​ច ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ 1CE 8574 ជិះ​គ្នា ២​នាក់ ក្នុងទិសដៅ​ផ្ទុយគ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់ ដែលជា​អ្នក​ឌុប រងរបួស​ធ្ងន់ ចំណែក​អ្នកជិះ​ពីក្រោយ រងរបួស​ស្រាល ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត ផ្នែក​ខាងមុខ​ទាំងស្រុង​។​

    បន្ទាប់ពី​បង្កហេតុ គេ​បានឃើញ​រថយន្ត បាន​បន្ថែម​ល្បឿន បើក​សំដៅ​ឆ្ពោះទៅ​ទិស​ខាងត្បូង បម្រុង​បើក​ឆ្លងទៅ​ស្ពាន​ឥ​ន្ទូ ប៉ុន្តែ​ត្រូវបាន​សន្តិសុខ ប្រចាំ​នៅ​កោះ​ពេជ្រ បាន​ទាញ​របាំង​ស្ទាក់ផ្លូវ​ជាប់ ទៅមុខ​មិន​រួច​។ បន្ទាប់ពី​ត្រូវ​សន្តិសុខ ស្ទាក់​ចាប់បាន​ហើយ ក្មេងស្រី​ទំនើង​រូបនោះ បាន​ស្ទុះ​ចេញពី​ក្នុង​ឡាន មក​ជេរប្រមាថ​តិះដៀល​សន្តិសុខ និង​បាន​ស្ទុះ​ទៅ ទះកំភ្លៀង​សន្តិសុខ​ម្នាក់ ប៉ុន្តែ​ត្រូវគេ​ចាប់​ឃាត់​។ ភ្លាមៗ​នោះ សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏ត្រូវ​ក្មេងស្រី​ម្នាក់​នោះ ប្រើ​ប្ញ​ក​ពារ​ក្នុងស្ថានភាព ស្រវឹង​លែង​ស្មារតី ជេរប្រមាថ​យ៉ាង​ចាស់ដៃ​ផងដែរ​។ ខណៈពេលដែល អ្នកសារព័ត៌មាន​កំពុង​តែ​ថតរូប នៅ​កន្លែងកើតហេតុ ស្រាប់តែ​ក្មេងស្រី​ទំនើង​រូបនោះ បាន​ស្ទុះ​មក​ច្រាន​ទ្រូង និង​ក្របួច​.​កអាវ ប្រុង​វាយ​អ្នកសារព័ត៌មាន ហើយ​ថែមទាំង​ប្រើពាក្យ​សំដី​អសុរោះ​ជេរប្រមាថ ទាំង​មាត់ធំ​ក្លិន​ស្រា ស្ទើរ​ទ្រាំ​មិនបាន​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​បាន​សួររក​អត្តសញ្ញាណប័ណ្ណ ពី​ក្មេងស្រី​ទំនើង​នោះ ប៉ុន្តែ​ត្រូវ​នាង​បាន​ឆ្លើយតប​ទៅវិញ​ថា នាង​មិនទាន់​គ្រប់​អាយុ​ទេ ដូច្នេះ​នាង​គ្មាន​អត្តសញ្ញាណ​ឡើយ ហើយ​ភ្លាមនោះ​សមត្ថកិច្ច ក៏បាន​សួររក​លេខ​ទូរស័ព្ទ​ឪពុក ម្តាយ របស់​នាង ដើម្បី​ឲ្យ​ពួកគាត់​មក​ដោះស្រាយ តែ​នាង​ប្រាប់ថា នាង​គ្មាន​ឪពុក ម្តាយ​នោះទេ ធ្វើ​ឲ្យ​សមត្ថកិច្ច​ហួសចិត្ត គ្រវីក្បាល​គ្រប់ៗ​គ្នា​។​

    ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​កាយវិការ និង​សំដី​ដ៏​អសីលធម៌ របស់​ក្មេងស្រី​ទំនើង​ម្នាក់​នោះ ដោយ​គ្រប់ៗ​គ្នា​បាន​លើកឡើងថា ខ្លួន​នៅ​ក្មេង មាន​រូប​សម្រស់​ស្អាតបាត ប៉ុន្តែ​មិនគួរណា​មាន​ច​រិ​ក​ពាលា ផឹកស្រា​ស្រវឹង​ទាំង​មេឃ​នៅ​ភ្លឺចែស បើករថយន្ត​បិទ​កញ្ចក់​ខ្មៅ គ្មាន​ស្លាក​លេខ បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ ថែមទាំង​មិន​ទទួលខុសត្រូវ​បែបនេះ​សោះ ដោយ​កត្តា​ទាំងនេះ ត្រូវបាន​គេ​សង្ស័យថា ទំនងជា​នាង​រវល់​តែ​ជិះឡាន​ទំនើប​ឆ្វែល​លេង​កោះ​ពេជ្រ​ច្រើនពេក លែង​ចូល​សាលា​ហើយ​មើលទៅ បានជា​គ្មាន​សុ​វ​ជីវ​ធម៌ ក្នុង​ខ្លួន​បែបនេះ​៕​
    (all readers's comments can help improve the information, as well as better social)