Posted Friday, May 08, 2015 | By: Popzone Asia | Posted in  Sports , International | Read 1754


​ការ​សំរុក​វាយ បើ​វាយ​ចំ​តែ​ក្បាលពោះ​មិន​ចំ​ចំណុច​បាន​ពិន្ទុ​គឺ​អត់​ប្រយោជន៍ តែបើ​គេ​វាយបក​វិញ​ចំ ក្បាល ឬ​ចំ​មុខ​ទោះបី​ត្រូវ​ខ្សោយ​ក្តី​គឺ​បាន​ពិន្ទុ​ហើយ ចំនុច​នេះ​មិន​ខុសពី​កីឡាករ ស៊ន សៀវ​ម៉ី ដែល​គាត់​មាន​កំពស់​ខ្ពស់​ជើងវែង​ដោយ​គ្រាន់តែ​ប្រើ​ជើង​គាត់​ទៅ​ប៉ះ​ក្បាល​គូប្រកួត​តែ​បន្តិច​គឺ​គេ ផ្តល់​ពិន្ទុ​អោយ​។ រីឯ​ការ​សំរុក​ដែល​ចៅក្រម​អាច​ផ្តល់​ពិន្ទុ​អោយ​គឺ​ការ​សំរុក​ដែល​វាយ​ចំ​គោលដៅ បន្តបន្ទាប់​ប្រកបដោយ​ជោគជ័យ មិនមែន​សំរុកចូល​តែ​ត្រូវ​គូប្រកួត​វាយបក​ចំ​វិញ​ហើយ​មិនអាច​គ្រប់ គ្រង​ជំហរ​ខ្លួនឯងបាន​នោះទេ​។ ចំពោះ​ការការពារ​ខ្លួន​ពី​ការ​វាយ​បានល្អ ដោយ​ស្ទាត់ជំនាញ​ក៏​ទទួល បាន​ពិន្ទុ​ដែរ​។​

​​សាកមើល​ឡើងវិញ​ហើយ​ផ្តល់​ពិន្ទុ​ដោយ​ខ្លួនឯង​ហើយ​ប្រៀបធៀប​ជាមួយ​ពិន្ទុ​ចៅក្រម​ទាំងបី ដែល​បាន​ផ្តល់អោយ​កីឡាករ​ទាំងពីរ​។
(all readers's comments can help improve the information, as well as better social)