កាលពីថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០១៥នេះ មានការចេញលិខិតមួយច្បាប់ ដោយស្នើឱ្យវិទ្យាល័យដំដែក ស្ថិតនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដាក់ពិន័យដល់សិស្សប្រុសមាឌម្នាក់ ដែលបានវាយដំទៅលើសិស្សស្រីរួមថ្នាក់ ។
យោងតាមសេចក្តីប្រកាសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥នេះ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអប់រំបានស្នើឱ្យ វិទ្យាល័យដំដែក បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីមានវិធានការអប់រំ ចំពោះអ្នកប្រព្រឹត្តខុស ទៅតាមកម្រិតកំហុស ដោយណែនាំស្តីបន្ទោស ចុះក្នុងសៀវភៅសិក្ខាគារិក ហើយព្រមានជាលាយលក្ខណ៍អក្សរ និង តម្រូវឱ្យសិស្ស ដែលប្រព្រឹត្តកំហុសនោះ ធ្វើការងារពលកម្មបម្រើសហគមន៍ នៅក្នុងវិទ្យាល័យដំដែក ក្នុងគោលដៅកុំឱ្យទង្វើបែបនេះ កើតឡើងនៅពេលក្រោយៗទៀត និងចៀសវាងសិស្សដទៃទៀតយកតម្រាប់តាម។
(all readers's comments can help improve the information, as well as better social)