រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តម៉ាក ប៉ាចេរ៉ូ ទៅបុកម៉ូតូសណ្តោងរទេះ លក់ទាខ្វៃ នាក់ប្តីប្រពន្ធ ប៉ើងខ្ទាតទៅកៀនផ្លូវ ហើយព្យាយាមបើករត់ តែត្រូវអ្នកឃើញហេតុការណ៍ ដេញតាមចាប់ ផ្អើលដល់សមត្ថកិច្ចកាលពីវរលាម៉ោង ៨និង១០ នាទីយប់ ខែឧសភា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃទា ស្ថិតកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែទៅដេញចាប់បាន នៅស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ស្ត្រីដែលស្រវឹងឈ្មោះ ហៀន សុឃឿន អាយុ ៤២ឆ្នាំ ស្នាក់នៅក្នុងបុរីសូនី ហើយចំណែកជនរងគ្រោះ ដែលជាអ្នកបើកម៉ូតូ សណ្តោងរទេះ ទាំង ២នាក់ឈ្មោះ យ៉ន ណយ ជាប្តី អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ឈឿន សាមៀន អាយុ ២៨ឆ្នាំ មានមុខរបរជាអ្នក លក់ទាខ្វៃ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះដែលជា ម្ចាស់រទេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញពី កន្លែងលក់មកផ្ទះ ក្នុងទិសដៅពីកើតទៅលិច ។
លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តប៉ាចេរ៉ូ បើកដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានទៅបុកម៉ូតូ សណ្តោងរទេះ លក់ទាខ្វៃ ប៉ើងខ្ទាតទៅកៀនផ្លូវ តែមិនបណ្តោលឲ្យ មាននរណាម្នាក់ រងរបួសនោះឡើយ។ ភ្លាមៗនោះរថយន្តបង្ក បានបើករត់គេចទើបសមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាជិះដេញតាម រហូតមកដល់ស្តុប ទឹកថ្លាផ្លាហ្សា ទើបស្ទាក់ចាប់បាន នាំមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយជាមួយជនរងគ្រោះ ទៅតាមផ្លូវច្បាប់៕

(all readers's comments can help improve the information, as well as better social)