តារាស្រីរូបស្រស់ដួងស្រីពេជ្រ បានចេញ
វីដេអូមួយបកស្រាយបំភ្លឺពីម៉ូតសម្លៀកបំពាក់ របស់នាង
ដែលនាងបានស្លៀក ចូលរួមនៅក្នុងកម្មវិធីមួយ
រាជធានី ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ខ្លាំងៗទៅលើ តារាស្រី កញ្ញាដួងស្រីពេជ្រ ពីម៉ូតសម្លៀកបំពាក់ ស៊ិចស៊ី ហួសហេតុ រូបនាងផ្ទាល់ ក៏បានចេញមុខ បកស្រាយរឿងនេះតែម្តង។
ចំពោះកញ្ញា ដួងស្រីពេជ្រ ផ្ទាល់នាងបាននិយាយប្រាប់ក្នុងកម្មវិធីទូរទស្សន៍មួយ ថា នាងសូមអភ័យទោស ចំពោះរឿងអចេតនាមួយនេះផងដែរ ព្រោះថា កាលពីពេលនោះ នាងបាន ទៅថតស្ពតម៉ូតសម្លៀកបំពាក់ឲ្យហាងកាត់ដេរមួយកន្លែង គាប់ជួនថ្ងៃនោះ នាងក៏ត្រូវចូលរួម កម្មវិធីខួបកំណើតរបស់មិត្តភក្កិសិល្បៈដូច្នេះនាង ក៏ឆ្លៀតចូល ហើយក៏នាំគ្នាថតរូបជុំគ្នាលេង។
កញ្ញា ស្រីពេជ្រ ក៏បានបញ្ជាក់ដែរថានាងព្រមទទួលស្គាល់លើសម្តីរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ អ្នកនិយមលេងហ្វេសប៊ុក ប៉ុន្តែនាង ចង់ឲ្យការរិះគន់នេះ គឺជួយស្ថាបនាផង មិនមែនជាន់ពន្លិច បន្ថែមនោះទេ ។
ជាមួយគ្នា នោះដែរ តារាស្រីរូបនេះក៏បានបញ្ជាក់ថានាងមិនបាន ប្រើប្រាស់ ភាពស៊ិចស៊ីនេះ ជាឈ្នាន់ដើម្បីឆ្ពោះទៅរក ភាពល្បីល្បាញ នោះទេគឺនាងខិតខំតស៊ូ ក្នុងការងារសិល្បៈរយៈពេល៧ឆ្នាំ មកហើយ។ ជាពិសេស នាងក៏នៅតែអរគុណ ទៅកាន់បងប្អូនមួយចំនួនដែលនៅតែគាំទ្រនិងជួយផ្តល់កម្លាំងចិត្ត ដល់នាង គ្រប់ពេលវេលាទាំងអស់៕

(all readers's comments can help improve the information, as well as better social)