More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ជីវិត​កុមារ​តូច​ឈ្មោះ និ​ត អាយុ​១៤​ឆ្នាំ​ដែលមាន​ជម្ងឺ​ប្រគ្រីវកាច់​តាំងពី​គាត់​ទើប​កើត​បាន​៦​ខែ​មក​ម៉្លេះ
    Posted Wednesday, June 03, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 1282


    ​រហូតមកដល់​ពេលនេះប្អូនប្រុស​ត្រូវ​ញុំា​បាយ​ឬ​បបរ​ ជាមួយ​អំបិល​និង​ទឹកស៊ីអ៊ី​វរ​ហូត ម្តងម្កាល​ពេល​ជីដូន​គាត់​មក​មើល​ទើប​មាន​ពង​ទា​ស្ងោរញុំា។ ប្អូន​និ​ត​ត្រូវបាន​មើលថែ​ដោយ​ប្អូនប្រុស​គាត់​ម្នាក់ទៀត​អាយុ​៧​ឆ្នាំ ទាំង​បាយទឹក អាច​ន៍​នោម​គឺ​មើលថែ​បោសសំអាត​ទាំងអស់ ហើយ​ជា​ញឹកញយ​រាល់ថ្ងៃ​ទាំ​ល់​តែ​ពេល​ឃ្លាន​ទើប​អាប្អូន​ដើរ​សុំ​អង្ករ​ អ្នកភូមិ​ម្តង​១​ក្តាប់​ឬ​២​ក្តាប់​មក​ដាំ​ញុំា​២​នាក់​បងប្អូន វេទនា​ពេក​ហើយ​លោក​អើយ​។

    ឯ​ឪពុកម្តាយ​ឮថា​មក​ធ្វើ​ជាងសំណង់​នៅ​ ភ្នំពេញ​រកលុយ​សង​អង្គការ ព្រោះ​ជំពាក់​លុយ​អង្គការ​ខ្ទង់ $400 ដោយ​ទិញ​ដី​គេ​នៅ គឺ​ដី​ដែល​ផ្ទះ​ខ្ទម​ឈើ​បាក់បែក​ប្អូន​និ​ត​នៅ​នេះឯង ហើយ​ម៉ែ​ឪ​ទុក​កូនតូច​ទាំង​២​នៅ​ជាមួយ​តា​យាយ ដែល​តា​ពិការ​ជើង​ទៀត ហើយ​យាយ​ត្រូវ​ជួយ​មើល​ចៅ​ជាមួយ​កូន​គាត់​ផ្សេងទៀត​នៅផ្ទះ​រាប់​គីឡូ​ពីគ្នា យូរៗ​ទើប​បានមក​មើល​២​នាក់​ម្តង ក្រោយពី​ខ្ញុំ​បានដឹង​រឿង​នេះហើយ ខ្ញុំ​មានការ​សង្វេគ​ចិត្ត​យ៉ាង​ខ្លាំង​ឥតឧបម៉ាទេ ។
    (all readers's comments can help improve the information, as well as better social)