More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ខ្ញុំ​សុំ​ស​សើរ​បុរស​ម្នាក់​ក្លាហាន ហ៊ាន​ស្រែកហៅ សម្តេច ហ៊ុន សែន​...!
    Posted Saturday, June 06, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 1238


    រាជធានីភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែមិថុនានេះ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបុរសម្នាក់ ឈ្មោះ អៀង បូរិទ្ធ អាយុ៣២ឆ្នាំ តួនាទី អនុប្រធានការិយាល័យ លេខាធិការដ្ឋានព្រឹទ្ធសភា ស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះរថយន្ត Camry បាឡែនរបស់ខ្លួនទៅឈប់ មុខក្លោងទ្វារចូល ភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន រួចចុចស៊ីប្លេជាច្រើនលើក ដោយអះអាងថា ចង់ជួបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិភាក្សាការងារប្រទេសជាតិ។

    សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានប្រាប់អង្គភាព Fresh News ថា មុនពេលកើតហេតុ នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ បុរសម្នាក់បានបើករថយន្តតែឯង ម៉ាក Camry បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-2633 ពេលជិះដល់ក្លោងទ្វារ ភូមិគ្រឹះសមេ្តចតេជោ ហ៊ុន សែន ហើយបានឈប់រថយន្ត រួចហើយក៏ចុចស៊ីប្លេ ២ទៅ៣ដង បង្ករឲ្យមានភ្ញាក់ផ្អើលដល់អង្គរក្សដែលយាមការពារ ភូមិគ្រឹះសម្តេច ហើយក្រុមអង្គរក្ស ក៏បានចេញមកសួរនាំ ដោយជនសង្ស័យបាននិយាយថា ចង់ជួបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិភាក្សាការងារតែ២នាក់។

    សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយឃើញកាយវិការ និងការនិយាយ មិនសមរម្យ, ណាមួយខ្លាចមានភាពរញេរញៃ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាព របស់សម្តេចតេជោផងនោះ កម្លាំងអធិការខណ្ឌ បាននាំជនសង្ស័យ និងរថយន្តយកមកទុក និងសួរនាំនៅអធិការខណ្ឌដូនពេញ។ ក្រោយពីសួរនាំបុរសដែលបាននិយាយថា «ចង់ជួបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិភាក្សាររឿងសង្គ្រាមវិទ្យាសាស្រ្ត និងការអភិវឌ្ឍន៍ក្នុងសង្គមបច្ចុប្បន្ន»។ ប៉ុន្តែការនិយាយនោះដូចជា សតិមិនគ្រប់ ហើយជនសង្ស័យក៏មិនស្រវឹងដែរ។

    ក្រោយពីឃាត់ខ្លួនបានមួយសន្ទុះ ប្រពន្ធ និងបងប្អូនរបស់ជនសង្ស័យបានមកដល់ហើយបានប្រាប់ថា «ប្តីគាត់ជាមានជំងឺសរសៃរប្រាសាទ»។

    មន្រ្តីនគរបាលខណ្ឌដូនពេញ បានថ្លែងប្រាប់អង្គភាព Fresh News ថា នៅម៉ោងប្រមាណ ៩៖២០នាទីនេះ បុរសរូបនោះកំពុងស្ថិតនៅអធិការខណ្ឌ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសរូបនេះនឹងមិនជាប់ទោសពៃអ្វីទេ ដោយបុរសឈ្មោះ អៀង បូរិទ្ធ នេះមានជំងឺយូរហើយ, នឹងឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយមានការធានាអះអាងពីក្រុមគ្រួសារ៕
    (all readers's comments can help improve the information, as well as better social)