More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • មនុស្ស​ជាច្រើន​បាន​ចូលរួម ក្នុង​ពិធី​នៃ​ការចាប់ផ្តើម​ទទួល​វិភាគទាន​ពី​ប្រជាពលរដ្ឋ ដើម្បី​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ
    Posted Saturday, June 27, 2015 | By: Popzone Asia | Posted in  Nation , Political | Read 1300


    លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ចូលរួម​ជា​អធិបតី​នៅក្នុង "​ពិធី​ប្រកាស​ចាប់ផ្ដើម​ទទួល​វិភាគទាន សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​" នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ផ្ទះ​លេខ ៥៧៦ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៥​។​

    ​មនុស្ស​ជាច្រើន​បាន​ចូលរួម ក្នុង​ពិធី​នៃ​ការចាប់ផ្តើម​ទទួល​វិភាគទាន​ពី​ប្រជាពលរដ្ឋ ដើម្បី​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ កាលពី​ព្រឹក​មិញ​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ​។

    "​ ទូរទស្សន៍​ព្រះអាទិត្យ ជា​ទូរទស្សន៍​របស់​យើងទាំងអស់គ្នា​! លើកទីមួយ​ហើយ ក្នុង​ប្រវត្តិសាស្ត្រ ដែល​គណបក្សប្រឆាំង នៅ​ប្រទេស​កម្ពុជា មាន​ទូរទស្សន៍​របស់ខ្លួន​។ លើកទីមួយ​ហើយ ដែលមាន​ទូរទស្សន៍​មួយ កើតចេញពី​វិភាគទាន​របស់​ប្រជាពលរដ្ឋ ពី​ញើស​ឈាម​ប្រជារាស្ត្រ ហើយ​ដែលជា​កម្មសិទ្ធិ​របស់​ខ្មែរ​ទាំងអស់គ្នា​។​" (​ដកស្រង់​ពី​សុន្ទរកថា​របស់លោក សម រង្ស៊ី ព្រឹក​មិញ​នេះ​)

    ​ទូរទស្សន៍​ព្រះអាទិត្យ គឺ​៖
    ​ទី​១.​ផ្ដល់ព័ត៌មាន​ពិត ឥត​លម្អៀង ជា​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ជាងគេ
    ​ទី​២.​ផ្សព្វផ្សាយ ដើម្បី​បង្កើត​នូវ ឧ​ត្ត​ម​គតិ មនសិការ គុណធម៌
    ​ ទី​៣.​អប់រំ លើកកម្ពស់​តម្លៃសង្គម​ខ្មែរ ឲ្យ​យល់ដឹង​អំពី ប្រវត្តិសាស្ដ្រ វិទ្យាសាស្ដ្រ បច្ចេកទេស សម្រាប់​សង្គមជាតិ​យើង​ទាំងមូល​" កឹម សុខា​ ​ថ្លែង​នៅក្នុង "​ពិធី​ប្រកាស​ចាប់ផ្ដើម​ទទួល​វិភាគទាន សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​" នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ផ្ទះ​លេខ ៥៧៦ សង្កាត់​ចាក់អង្រែ លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៥​។​
    (all readers's comments can help improve the information, as well as better social)