More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ល្ងាច​នេះ U-16 កម្ពុជា ប៉ះ U-16 មី​យ៉ាន់​ម៉ា ក្នុងជំនួប​មិត្តភាព​
    Posted Wednesday, July 06, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Sports , Local | Read 1364


    ​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ ទទួល​ស្វាគមន៍​ក្រុមបាល់ទាត់​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ក្រោម​អាយុ ១៦​ឆ្នាំ នឹង​ចាប់ផ្ដើម​ប្រកួត​នា​វេលា​ម៉ោង ៧:០០ នាទី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ផ្សាយ​ផ្ទាល់​ដោយ MY TV​។  U-16 កម្ពុជា បាន​បរាជ័យ ៣-០​ក្រោម​ថ្វី​ជើង U-16 មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ​២០១៥ តើ U-16 កម្ពុជា សងសឹក U-16 មី​យ៉ាន់​ម៉ា បាន​វិញ​អត់​ល្ងាច​នេះ​?
     
    ​បើតាម​ការបញ្ជា​ក់រប​ស់​គ្រូបង្វឹក​ក្រុម U16 កម្ពុជា​លោក INOUE KAZUNORI ថា ការប្រកួត​មិត្តភាព​នេះ ដើម្បី​សាក​ជើង​មើល​ទម្រង់​លេង​របស់​កីឡាករ​ឲ្យ​បាន​កាន់តែច្បាស់ ក្នុងការ​ត្រៀមខ្លួន​ប្រកួត​ពានរង្វាន់ AFF U-16 Championship 2016 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ កើនឡើង ខុសពី​ឆ្នាំមុន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។​
     
    ​ងាក​ទៅខាង​លោក Nyi Nyi Latt គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ក្រោម​អាយុ ១៦​ឆ្នាំ ( U-16) វិញ បាន​លើកឡើងថា ការប្រកួត​មិត្តភាព​សាក​ជើង​នេះ អាច​ឲ្យ​កូនក្រុម​របស់លោក​ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ពួកគេ​។ បន្ថែម​លើសពីនេះ​ក៏​អាច​ឲ្យ​កូនក្រុម​របស់លោក សម​ជើង​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​កន្លែង​ប្រកួត​ពានរង្វាន់​ខាងលើ​ផងដែរ​។​
     
    ​ជម្រើសជាតិ U-16 កម្ពុជា​បានទទួល​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ U-16 មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៥ ដោយ​លទ្ធផល ៣-០ សម្រាប់​ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល B​។ បរាជ័យ ៣-០ នោះបាន​ធ្វើ​ឲ្យ​កម្ពុជា​មិនបាន​បន្តដំណើរ​ឡើងទៅ​វគ្គ ៤​ក្រុម​ចុងក្រោយ​ឡើយ ពោលគឺ​មី​យ៉ាន់​ម៉ា​ទម្លាក់​កម្ពុជា​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល B នា​ប្រកួត​ចុងក្រោយ​នោះ​តែម្ដង​៕
     
    ​ចាំមើល​ល្ងាច​នេះ​តើ​កម្ពុជា​អាច​សងសឹក​មី​យ៉ាន់​ម៉ា​បាន​អត់​?
    (all readers's comments can help improve the information, as well as better social)