លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគម្នាក់ ដែលប្រជាពលរដ្ឋបានស្គាល់តាមរយៈការផ្សាយតាមវិទ្យុដែលផ្សាយជា ខេមរភាសា និងអ្នកសារព័ត៌មានដែលធ្លាប់តែសុំសម្ភាសលោកតាមទូរស័ព្ទដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងម្នាក់ធ្វើសកម្មភាពបាញ់ប្រហារច្រើនគ្រាប់ ខ្លះថា២គ្រាប់ខ្លះថា៣គ្រាប់ទៅលើរូបលោក និងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅពេលដែលរូបលោកកំពុងតែអង្គុយពិសាកាហ្វេនៅក្នុងស្តារម៉ាត (Star mart) បូកគោ ។ ចំណែកឃាតករក៏ត្រូវកម្លាំងមានសមត្ថកិច្ចដេញតាមឃាត់ខ្លួន និងដកហូតបានអាវុធខ្លីមួយដើមផងដែរ ។
តាមប្រភពព័ត៌មានពីស្ត្រីអ្នកបម្រើការក្នុងស្តារម៉ាតខាងលើ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលមានមនុស្សជាច្រើនចូលមករកទិញទំនិញ និងកាហ្វេក្នុងហាងនោះ ក៏ស្រាប់តែឮសំឡេងគ្រាប់កាំភ្លើងផូងៗផ្ទុះឡើង ភ្លាមនោះក៏ស្រាប់តែបានឃើញបុរសម្នាក់ដែលមានមាឌធំក្នុងសម្លៀក បំពាក់កីឡាបានដួលធ្លាក់មកលើឥដ្ឋ ដោយមានឈាមហូរស្រោចពេញឥដ្ឋការ៉ូ ។ ភ្លាមនោះក៏មានការភ្ញាក់ផ្អើលកើតឡើង ទាំងអ្នកមកទិញទំនិញ កាហ្វេ និងបុគ្គលិកគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរត់ចេញមកក្រៅហាងអស់គ្មានសល់ ដោយទាំងភ្ញៀវមួយចំនួនធំមិនទាន់នឹងបានគិតលុយផង ។
តាមប្រភពព័ត៌មានពីស្ត្រីអ្នកបម្រើការក្នុងស្តារម៉ាត ដដែលបានប្រាប់បន្តទៀតថា ក្នុងការបាញ់ប្រហារបុរសម្នាក់ស្លាប់នៅក្នុងហាងនេះដែរ គេមិនបានឃើញ ឬមានការឈ្លោះប្រកែកគ្នាអ្វីឡើយ គឺសុខៗ ក៏ស្រាប់តែកើតមានការបាញ់ប្រហារ បណ្តាលឱ្យស្លាប់តែម្តង ។ ភ្លាមនោះគេមិនបានដឹងថា អ្នកដែលត្រូវឃាតករបាញ់សម្លាប់នោះ ជាលោកបណ្ឌិត កែម ឡី នោះទេ ។
ទោះជាយ៉ាងណាការបំភ្លឹរបស់ស្ត្រីអ្នកបម្រើការក្នុងស្តារម៉ាតខាងលើ នៅមិនទាន់បានលម្អិតឲ្យបានច្បាស់នៅឡើយទេ ៕

(all readers's comments can help improve the information, as well as better social)