More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • «​ណែម​» មាន​ផ្ទុក​មាន​សារធាតុ​គីមី ដាក់លក់​តាមផ្លូវ​ជាតិ​លេខ​៥ ត្រូវ​មន្ត្រី​កាំកុងត្រូល​ចុះ​ដកហូត​, សាច់​ត្រី​ធ្វើ​ណែម លួច​នាំចូល​ពី​វៀតណាម​
    Posted Tuesday, August 02, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 7033


    ​ភ្នំពេញ​៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​លោក ហាក់ សុខ​រិ​ន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ណែម​សាច់​ត្រី ដែល​ក្រុម អាជីវករ​បានដាក់​លក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​រង្វង់​មូល​ព្រាប​សន្តិភាព ក្រុង​បាត់ដំបង ដល់​ចំណុច ឃុំ​អន្លូង​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​ ​ក្រោយពី​ក្រុម​ជំនាញ​ខាងលើនេះ​ត្រួតពិនិត្យ​រួចហើយ ឃើញថា​ណែម​ទាំងនេះ​មាន​សារធាតុ​ដែល​ហាមឃាត់ (​បូរ៉ា​ក់​)​ពិតប្រាកដ​មែន​។​

    ​មន្ត្រី​កាំកុងត្រូល បាន​ប្រាប់ នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា «​ណែម​ដែល​ត្រូវបាន​ដាក់តាំង​លក់​យ៉ាងច្រើន​ស្កេះ​ស្កះ បន្តកន្ទុយ​គ្នា​នេះ ភាគច្រើន​អ្នកធ្វើដំណើរ ឬក៏​ភ្លៀវ​ទេសចរណ៍ ចូល​ទិញ​ដើម្បី​ទុក​បរិភោគ ហើយ​ក្រុមអាជីវករ​ទាំងអស់ ដែលជា​អ្នកលក់​នេះ មិនមែន​ពួកគាត់​ជា​អ្នក​ធ្វើខ្លួន​នោះទេ គឺ​នាំចូល​ពី​ថៅកែ​ធំៗ​ដែលជា​ផលិត​»​។​

    ​មន្ត្រី​កាំកុងត្រូល​បាន​បន្តថា «​នៅពេលដែល​ញាំ​អ្វីមួយ ដែលមាន​សារធាតុ​បូរ៉ា​ក់​នេះ​នឹង​បង្ក​ឲ្យ​ទៅជា​មាន​ជំងឺ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​ផងដែរ​»​។ ​​ក្នុង​បេសកកម្ម​ចុះ​ដកហូត​ណែម​ដែលមាន​សារធាតុ​ហាមឃាត់​នេះ បានធ្វើ​ឡើង​ពេញ​មួយថ្ងៃ​តែម្តង​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​។​

    ​ក្រោយពី​ប្រតិបត្តិ​ការចុះ​ដកហូត​ណែម​របស់​ក្រុមអាជីវករ​រួចមក មន្ត្រី​ជំនាញ​ក៏បាន​បន្តដំណើរ​ទៅ​កន្លែង ដែលជា​អ្នក​ផលិត​ធំ​តែម្តង​។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា «​ពេលមកដល់​កន្លែង​ផលិត​ហើយ យើង​បាន​ពិនិត្យឃើញ នៅក្នុង​ប្រហិត​ត្រី ដែល​ត្រូវ​យកមក​ផលិត​ជា​ណែម​នោះ មាន​ជាតិ​បូរ៉ា​ក់ ដូច្នេះ​យើង​ក៏បាន​ដកហូត​យកទៅ​កម្ទេចចោល​ផងដែរ​»​។​

    ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​លោក ហាក់ សុខ​រិ​ន បាន​ថ្លែងថា ក្នុង​បេសកម្ម​នេះ ក្រុមអាជីវករ​បាន​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច​បាន​យ៉ាង​ល្អ ដោយ​យល់ព្រម​ឲ្យ​ពិនិត្យ ដោយ​ស្ម័គ្រចិត្ត​ពុំ​មានការ​ប្រកែក​អ្វី​ទេ​។​

    ​ដោយឡែក​លោក ហេង លុយ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដែល​ដឹកនាំ​សម្របសម្រួល​ផ្នែក​ច្បាប់ បាន​ថ្លែងថា ការចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ណែម​សាច់​ត្រី ដែល​ស្ថិតនៅ​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​លើក​ទី​២​ហើយ ដែល​មន្ត្រី​ជំនាញ​បាន​ចុះមក​ពិនិត្យ​រក​សារធាតុ​ហាមឃាត់​នេះ​។​

    ​លោក​ថា «​ទោះបីជា​យ៉ាងណា ក៏មាន​សិប្បកម្ម​ខ្លះទៀត គេ​មិន​បានដាក់​សារធាតុ​បូរ៉ា​ក់​នេះ​ទេ​»​។ សម្រាប់​ម្ចាស់​សិប្បកម្ម​វិញ​បាន​ឲ្យ​ដឹងថា ពួកគាត់​ទិញ​ត្រី​យកមក​ធ្វើ​ណែម​នេះ ពី​ប្រទេស​វៀតណាម ព្រោះ​ត្រី​ធម្មជាតិ​មានតម្លៃ​ថ្លៃ​ខ្លាំងពេក ចំណែក​ត្រី​ទិញ​ពី​វៀត​ណា​មានតម្លៃ​ថោក ហើយ​ការ​លាយ​ធ្វើ​ណែម​យកមក​លក់​នេះ រស់ជាតិ​របស់​វា​ក៏មាន​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ត្រី​ធម្មជាតិ​ផងដែរ​។​

    ​សម្រាប់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ថ្លែងថា សិប្បកម្ម​ដែល​ផលិត​ណែម​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ គឺ​ពួកគេ​ចេះតែ​លួច​ធ្វើ​តៗ​គ្នា​។ ក្រោយ​បញ្ចប់​ពិនិត្យ​សិប្បកម្ម​ផលិត​ណែម​ហើយ ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​កន្លែង​យឿ​ត្រី នៅ​ឃុំ​ក្តូ​ល​កូន​ទាវ ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​កន្លែង​ផលិត​ប្រហិត​ត្រី ហើយក៏​ពិនិត្យឃើញ​មាន​ជាតិ​បូរ៉ា​ក់ នៅក្នុង​ប្រហិត​ត្រី​ជាង​១​ពាន់​គីឡូក្រាម ហើយក៏​ត្រូវ​រឹបអូស​យកមក​តម្កល់​ទុក​នៅ អធិការដ្ឋាន​នគរបាល ស្រុក​សង្កែ ដើម្បី​ដុតចោល​នាពេលខាងមុខ និង​ម្ចាស់​សិប្បកម្ម​ផលិត​ណែម ដែលមាន​ជាតិ​បូរ៉ា​ក់ ក៏បាន​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ​។​

    ​ក្រុមមន្ត្រី​ជំនាញ​កាំកុងត្រូល​ខាងលើ បាន​អះអាង​ទៀតថា ដោយមាន​ការណែនាំ​ពី​អគ្គនាយក​កាំកុងត្រូល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ នឹង​បន្ត​ចុះ​ត្រូតពិនិត្យ​កន្លែង ផលិត​ណែម ដែល​ដាក់​សារធាតុ​ហាមឃាត់ ដើម្បី​ធ្វើយ៉ាងណា ជួយ​លើកកម្ពស់​សុខភាព របស់​ប្រជាពលរដ្ឋ​ឲ្យ​ជៀស​ឆ្ងាយ ពី​ជំងឺ​តម្កាត់ ផ្សេងៗ ដែល​បង្កឡើង​ពី​ការហូប​ណែម​ដែលមាន​ជាតិ​ហាមឃាត់​៕
    (all readers's comments can help improve the information, as well as better social)