More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ចាប់​រថយន្ដ ដឹក​ជន្លង់ ម្រេច​១០​គ្រឿង រហូត​បង្ក​អំពើហិង្សា ផ្អើល​ពេញ​ក្រុង​ក្រចេះ​
    Posted Wednesday, August 03, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5659


    ​ខេត្តក្រចេះ​៖ រថយន្ដ​សាំ​យ៉ុង​ដឹក​ជន្លង់ម្រេច​១០​គ្រឿង តែងតែ​បើក បិទ​គ្នា​រេ​ពេញ ផ្លូវ​បង្ក ភាពភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​នោះ ត្រូវបាន​កម្លាំង អាវុធហត្ថ​ខេត្ត អាវុធហត្ថ​ក្រុង​ក្រចេះ សហការ​ជាមួយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ ដឹកនាំ​ដោយ លោក​ទ្រី ម៉េង​លាង នាយរង ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បើក​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់​បាន​ចំនួន​១០​គ្រឿង​នា យប់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ នៅមុខ​ទីបញ្ជាការដ្ឋាន អាវុធហត្ថ​ក្រុង​ក្រចេះ​។​ប៉ុន្តែ​ប្រតិបត្តិការ ខាងលើនេះ បាន​ឈានទៅដល់ ការប្រើ​អំពើ ហិង្សា​ដាក់គ្នា រវាង​កងកម្លាំង និង​ប្រជាពលរដ្ឋ ជា​ម្ចាស់​រថយន្ត បណ្តាល​ឲ្យ​មាន អ្នករងរបួស​ទៀតផង​។

    ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ដ​១០​គ្រឿង ដឹក​ជន្លង់ម្រេច​នោះ គឺ​ដឹក​ចេញពី​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឆ្លង​កំពង់ចម្លង​ព្រលូង ដឹក​កាត់​ខេត្តក្រចេះ បន្ដទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខ្លះទៀត​យកទៅ លក់​ព្រំប្រទល់​វៀតណាម​។ ជា​រៀងរាល់ ថ្ងៃ​អ្នកបើករថយន្ត​ទាំងនេះ បាន​បង្ក​ភាពភ័យខ្លាច ហើយ​បាន​បុក​គ្នាឯង បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។​

    ​ពេល​ក្រុម​សមត្ថកិច្ច ឃាត់​រថយន្ដ​ទាំងនោះ ស្រាប់តែ​ក្រុម​អ្នក​ដឹក​ជន្លង់ម្រេច​ទាំងនោះ ចុះ​ស្រែ​ឡូ ឡា​រើ​ជន្លង់ម្រេច ទម្លាក់ចោល​គំរាម វាយ​រថយន្ត​សមត្ថកិច្ច ហើយ​បើក រថយន្ត​បំរុង​បុក​រថយន្ត សមត្ថកិច្ច​ទៀតផង មុន​ពេលដែល​ពួកគេ បើក រត់ចេញ ទើប​សមត្ថកិច្ច​ចំរុះ ដេញចាប់​ប្រផាប់ ប្រ​ផី​ង​បង្ក​ការ ភ្ញាក់ផ្អើល​ស្ទើ តែ​ពេញ​ក្រុង​ក្រចេះ​។​

    ​ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន ចេញ​បង្ក្រាប​រថយន្ដ​ពីរ​គ្រឿង រក្សាទុក​បណ្ដោះអាសន្ន នៅ​ទីបញ្ជាការ ដ្ឋា​ន​អាវុធ​ហ​ត្ត ក្រុង​ក្រចេះ​។ លុះ​ម៉ោង​៨​ព្រឹក ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រុម​អ្នក​ដឹក ជន្លង់ម្រេច​ជាង​៥០​នាក់ នាំ​គ្នាំ​មក​តវ៉ា​នៅមុខ សាលាខេត្ត​ក្រចេះ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរខេត្ត ជួយ​សម្រួល ប្រគល់​រថយន្ត ឲ្យ​ពួកគាត់​វិញ និង​ជួយ​ចេញ ថ្លៃ​ព្យាបាល​អ្នក​ដែល​រងរបួស ដោយសារ រថយន្ដបុក​គ្នាឯង ហើយ​សមត្ថកិច្ច​និយាយថា «​នេះ​ជា​ទម្លាប់​ហើយ សម្រាប់​ខេត្ត ក្រចេះ ឲ្យ​តែមាន​ការបង្ក្រាប ក្រុម​ដឹក​ជន្លង់ម្រេច​អនាធិបតេយ្យ ទាំងនោះ​តែងតែ​មក​បាតុកម្ម​តវ៉ា​រហូត​»​។​

    ​លោក ជ្រុ​ន សៅ នាយរង​សង្កាត់​របាល ព្រៃឈើ​ថ្ម​ក្រែ បាន​ឲ្យ​ដឹងថា រថយន្ដ និង​ជន្លង់ម្រេច ដែល​ចាប់បាន លោក​និង​នាំយក ទៅ​ស្ថានីយ៍ បណ្ដុះ​កូនឈើ ខ្សា​នៅ​រសៀល​នេះ ដើម្បី​ធ្វើ​វាស់វែង និង​ផាកពិន័យ តាមផ្លូវ​ច្បាប់​៕
    (all readers's comments can help improve the information, as well as better social)