ភ្នំពេញ៖ នារសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះផ្ទាល់ បន្ទាប់ពីប្រតិបត្តិការ ឆែកឆេរ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់ខល័រ័ និង ប្ល៊ូប្រឺហ្វេសិនណល (Color and Blue Professional) សង្ស័យមានសាធាតុជាតិគីមី។
សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់ខល័រ័ និង ប្ល៊ូប្រឺហ្វេសិនណល (Color and Blue Professional) មានទីតាំងស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នៅក្នុងប្រតិបត្តិការនោះគឺបានរឹមអូសនូវផលិតផលវេចខ្ចប់រួចប្រហែលជា៣០តោន .វត្ថុធាតុដើមប្រហែលជា១៥តោន ម៉ាស៊ីនសម្រាប់ផលិតថ្នាំលាប៧ គ្រឿងនិងសំបកវេចខ្ចប់មួយកេះធំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបានមានប្រសាសន៍ការធ្វើ ប្រតិបត្តិការរបស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានធ្វើឡើង ក្រោយពីសង្ស័យថា សហគ្រាសនេះ កំពុងតែផលិត វេចខ្ចប់ និងចែកចាយធ្វើចរាចរណ៍លើទីផ្សារ នូវផលិតផលថ្នាំលាបសក់ ដោយខុសច្បាប់ក្នុងរាជធានីខេត្តផងដែរដោយសហការជាមួយព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគឺក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី។

(all readers's comments can help improve the information, as well as better social)