More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ឡានក្រុង​ក្រុមហ៊ុន​រិ​ទ្ធ​មុន្នី ត្រូវ​ភ្លើង​ឆាបឆេះ​ទាំងស្រុង និង​អ្នកដំណើរ​ជា​ស្ត្រី​ស្លាប់​ម្នាក់​
    Posted Saturday, August 06, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2148


    (​បាត់ដំបង​)៖ ឡានក្រុង​ពីរ​ជាន់​របស់​ក្រុមហ៊ុន​រិ​ទ្ធ​មុន្នី មួយគ្រឿង​ត្រូវបាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង​ដោយ​ពុំ​ដឹង​មូលហេតុ និង​បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់ បាន​ស្លាប់​យ៉ាង​វេទនា នៅក្នុង​ភ្នក់ភ្លើង​នោះ​។ ហេតុ​ការ​ណ៌​ខាងលើនេះ​បានកើត​ឡើង​នា​ម៉ោង​១០៖៤០​នាទី​យប់ ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​ហួស រង្វង់​មូល​រំសាយសក់ ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

    ​អ្នក​ដែល​ឃើញ​ហេតុ​ការ​ណ៌​បាន​ប្រាប់ថា នៅវេលា​ខាងលើ​គេ​បានឃើញ​ឡានក្រុង​របស់​ក្រុមហ៊ុន រិ​ទ្ធ​មុន្នី ដែល​ឆេះ​ខាងលើ​បាន​បើក​ចេញពី​ក្រុង បាត់ដំបង ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ ស្រាប់តែ​កំពុងបើក​សុខៗ​គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញពី​រថយន្តក្រុង​នោ ហើយ​បង្ក​ជា​អ​ណ្តា​ល​ភ្លើង​ភ្លាមៗ​ឃើញ​ដូច​នោះ​អ្នកបើកបរ ក៏បាន​ឈប់​រថយន្ត​ឲ្យ​អ្នកដំណើរ​ដែល​ជិះ​នៅ​ក្នុងនោះ​នាំគ្នា​រត់​ចុះចេញ ពី​រថយន្ត​ទាំង​ភ័យ​ស្លន់ស្លោរ ដោយ​អ្នកខ្លះ​ពុំបាន​យក​របស់របរ​ចេញ​ទាន់​ឡើយ​។​

    ​បន្ទាប់ពី​អ្នកដំណើរ​រត់​ចុះ ហើយ​គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញមក​ជួយ​បាញ់​ពន្លត់​ផងដែរ តែ​ជួយ​មិនបាន​នោះទេ​ធ្វើ​ឲ្យ​រថយន្តក្រុង នោះ​នៅតែ​ឆេះ​ទាំងស្រុង​ដដែល​។​

    ​បន្ទាប់ពី​ឆេះ​អស់ហើយ អ្វីដែល​គួរ​ឲ្យ​រន្ធត់​នោះ​គឺ​សមត្ថកិច្ច​បាន​ឡើងទៅ​មើល​លើ​រថយន្ត​ក៏​ប្រទះឃើញ​ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់ បាន​ឆេះ​ស្លាប់ នៅក្នុង​ភ្នក់ភ្លើង​នោះ​យ៉ាង​វេទនា​បំផុត​។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ថា ការឆេះ​នេះ​ពុំទាន់​ដឹងថា ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​សម្ភារ​ដែល​ខូចខាត​នោះ​ក៏​ពុំទាន់​ដឹង​ដែរ គឺ​ត្រឹមតែ​ដឹងថា មាន​អ្នកដំណើរ​ជា​ស្ត្រី​ម្នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​នោះ ។​

    ​ក្រោយ​កើតហេតុ​រថយន្ត​ឆេះ​នៅសល់តែ​គ្រោងឆ្អឹង​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៌ ក្រុង​បាត់ដំបង ដើម្បី​រងចាំ​ខាង​តំណាង​ក្រុមហ៊ុន ចូលមក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕
    (all readers's comments can help improve the information, as well as better social)