More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្រុមចោរ​ចូល​គាស់​យក​ទ្រព្យសម្បត្តិ តម្លៃ​ជិត​២០​មឺ​ុ​ន​ដុល្លារ នៅ​រោងចក្រ «​សាន​យ័ន​អូរ​វើ​សី​ុ​» ក្នុង​ខណ្ឌឫស្សីកែវ​
    Posted Sunday, August 07, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2260


    ​ភ្នំពេញ​៖ ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​គាស់​ដំបូល និង​ចម្រឹង បង្អួច​ដែក​របស់​រោងចក្រ​ផលិត​ខោ «​សាន​យ័ន​អូរ​វើ​សីុ» មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ប្រមូលយក​សម្ភារៈ​អស់​មួយចំនួនធំ​សរុប​ជា​ថវិកា​ជិត​២០​ដុល្លារ ហើយ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​នោះឡើយ​។​

    ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ខែ សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​រោងចក្រ​សាន​យ័ន​អូរ​វើ​សី​ុ ស្ថិតក្នុង​ដី​ឡូ ត៍​លេខ​១០៣J ផ្លូវ​បណ្ឌិត​ម៉ុង​រិទ្ធី ក្រុមទី​៩ ភូមិ ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​​ជនរងគ្រោះ​ជា​ថៅកែ​រោងចក្រ​ឈ្មោះ​លឹម ស្រីមុំ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។​

    ​ជនរងគ្រោះ​បាន​រៀបរាប់​ពី​ដំណើររឿង​ប្រាប់​សមត្ថកិច្ច​ថា បន្ទាប់ពី​កើតហេតុ​រួច រូបគាត់​បាន​ត្រឹម​មក​ដាក់​ពាក្យបណ្ដឹង ប៉ុណ្ណោះ​ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​វែកមុខ​ជនខិលខូច​មក​ផ្ដន្ទា ទោស​ផង​ដោយបាន​ឆែក​កាម​មេ​រ៉ា​សុវត្ថិភាព​ក្នុង​រោងចក្រ​បានឃើញ ជនសង្ស័យ​មាន​បក្ខពួក​៣​នាក់​ធ្វើ​សកម្មភាព​គាស់​ដំបូល និង​ចម្រឹង​ដែក​បង្អួច​ខ្យល់​ចូលក្នុង​រោងចក្រ​លួច​យក​ក្រណាត់​ចំនួន​២០០​កេស ស្មើ​និង​៨​ពាន់​ខោ មានតម្លៃ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ​ឯណោះ ។​

    ​បច្ចុប្បន្ន ក្នុងករណី​អំពើចោរកម្ម​នេះ កម្លាំង​នគរបាល​មូល​ដ្ឋា ន​ខណ្ឌឫស្សីកែវ បាននិងកំពុង​បន្តសកម្មភាព​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមក​ដាក់ទោស​តាមច្បាប់៕
    (all readers's comments can help improve the information, as well as better social)