More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​សមាគម​អតីតយុទ្ធជន​កម្ពុជា ប្រឆាំង​ចំពោះ​ការ​ការសាងសង់​រូបសំណាក របស់លោក កែម ឡី នៅ​ទីសាធារណៈ និង​ចាត់ទុកជា​វីរៈជន​សំរាប់​ជាតិខ្មែរ​
    Posted Sunday, August 21, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1750


    យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​អតីតយុទ្ធជន​កម្ពុជា​ទូទាំង​ខេត្តបន្ទាយមានជ័យ សូម​ធ្វើការ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការទាមទារ​អោយមាន​ការសាងសង់​រូបសំណាក របស់លោក កែម ឡី នៅ​ទីសាធារណ និង​ចាត់ទុកជា​វីរៈជន​សំរាប់​ជាតិខ្មែរ ពី​សំណាក់​ជន​មួយ​ក្តាប់​តូច ដោយសារតែ​លោក កែម ឡី ពីមុនមក​ពុំ​ធ្លាប់មាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ អោយ​សក្តិសម​និង​ការផ្តល់​កិត្តិយស​បែបនេះ​ឡើយ ។

    ​យើងខ្ញុំ​ទាំងអស់គ្នា​ជា សមាជិក សមាជិកា សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ក៏ដូចជា​សមាជិក​អតិ​តៈ​យុ​ជន​ទូទាំងប្រទេស​បានធ្វើ​ពលី​កម្ម បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី បុព្វហេតុ​រំដោះជាតិ ប្រជាជន ការពារ​ប្រទេសជាតិ មាតុភូមិ (​ក្នង​ចំណោម​ពួកយើង​មាន​យុទ្ធ​មិត្ត​ជាច្រើន​បាន​ពលី​ជីវិត​យ៉ាង​អង់អាច​ក្លាហាន​) នាំមក​នូវ​សុខសន្តិភាព ជូន​ប្រទេសជាតិ​ដូច​សព្វថ្ងៃ ហើយក៏​មិនដែល​បានទាមទារ​ឬ​ស្នើសុំ​អោយមាន​ការសាងសង់​រូបសំណាក​របស់​យុទ្ធ​មិត្ត​រួម​អាវុធ​របស់​ពួកយើង​ដែរ ។
     
    ​ពូក​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្រឆាំង​ដាច់ខាត ចំពោះ​ការទាមទារ និង​ទង្វើ​ដ៏​ជ្រុលនិយម​បែបនេះ ដែល​បង្កឡើង​ដោយ​ក្រុម​ឈ្លៀត​ឱកាស​មួយ​ក្តាប់​តូច ដូច​ច្នេះ​ប្រសិនបើ​មាន​ធ្វើ​រូបសំណាក បុគ្គល កែម ឡី ដោយ​បំពារបំពាន​នោះ​មែន ពួកយើងខ្ញុំ​នឹងធ្វើ​ការប្រឆាំង ដោយ​កំទេច​រូបសំណាក​នោះ​ចោល​។​

    ​បន្ទាយមានជ័យ​, ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។
    (all readers's comments can help improve the information, as well as better social)