More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្បួន​រថយន្ត ដឹកឈើ របស់​យាយ​ព្រឿង នៅ​ខេត្តស្ទឹងត្រែង
    Posted Saturday, September 24, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2325


    ​ខេត្តស្ទឹងត្រែង​៖ ជា​យូ​ណាស់ មកហើយ ដែល​ឈ្មួញ ឈើ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង ឈ្មោះ​យាយ​ព្រឿង បាន​រកស៊ី ដឹកជញ្ជូន​ឈើ លក្ខ​ណះ ទ្រង់ទ្រាយ​ធំ មិនដែល សមត្ថកិច្ច ជំនាញ​ណា ចេញមុខ បង្ក្រាប​នោះឡើយ ។ មានការ លើកឡើងថា ប្រការ​ដែល សមត្ថកិច្ច ជំនាញ ខេត្ត​ស្ទឹ​ត្រែង គ្មាន​វិធាន ការបង្ក្រាប ការរកស៊ី​ឈើ របស់​យាយ​ព្រឿង សង្ស័យ ទទួលបាន លុយ​ពី​ឈ្មួញ​ឈើ រូបនេះ​ទើប ទន់ដៃទន់ជើង ចាប់​មិនកើត​។​

    ​ការរកស៊ី​ឈើ របស់​យាយ​ព្រឿង ត្រូវបាន​គេ អះអាងថា ប្រើប្រាស់ រថយន្ត​ម៉ាក ស៊ាំ​យ៉ុង និង​ទូ​រិ​ស ជាច្រើន គ្រឿង ដឹកជញ្ជូន​ទៅ កាន់​ប្រទេស វៀតណាម ។​

    ​យោងតាម ប្រភព​បាន ឲ្យ​ដឹងថា ការដែល យាយ​ព្រឿង រកស៊ី​ឈើ បាន​ដោយ​រលូន បែបនេះ សង្ស័យ​តែ យាយ​ព្រឿង ស្ពាយ​លុយ ចែក​ឲ្យ ស្ថាប័ន នគរបាល  អាវុធហត្ថ មេព្រៃ និង​អាជ្ញាធរ ខេត្ត​ទើប រកស៊ី បាន​សុខ​ស្រួល​។​

    ​ប្រភព បាន​បន្ថែមថា រថយន្ត​ដឹកឈើ ជាង​៣០​គ្រឿង ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់ ខេត្តក្រចេះ ចូលទៅ ប្រទេស វៀតណាម តាម​ច្រក​ដា​កដាំ ខេត្ត​មណ្ឌល់​គី​រី​។​
    (all readers's comments can help improve the information, as well as better social)