More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​លោក​គៀត ច័​ន្ធ​ថា​រិ​ទ្ធិ​៖ អ្នកចូលរួម​បុណ្យអុំទូក​មាន​ចំនួន​តិច​ដោយសារ​សង្គមជាតិ​រីកចម្រើន​
    Posted Tuesday, November 15, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3006


    ​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ពន្យល់ថា ចំនួន​អ្នកចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ មាន​ចំនួន​ថយ​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ ដោយសារតែ​សង្គមជាតិ​មានការ​រីកចម្រើន​ទាំង​ជីវភាព​ពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធ​។​

    ​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បង្ហាញថា អ្នកចូលរួម​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១​ក្នុងឆ្នាំនេះ មាន​ប្រមាណ​៧០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ តិច​បើ​ប្រៀបធៀប​ឆ្នាំមុនៗ​គឺ​ថ្ងៃទី​១​មាន​ប្រមាណ​ជាង​១​លាន​នាក់​។​

    ​ក្នុង​វេទិកា​ភ្ញៀវ​ប្រចាំ​សប្តាហ៍​របស់​វិទ្យុ​បារាំង​អន្តរជាតិ កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ បាន​បកស្រាយ​ថា ចំនួន​ពលរដ្ឋ​ចូល​រួមមាន​ចំនួន​តិច​នេះ អាច​ដោយសារតែ​នោះ​ជា​ថ្ងៃ​ចាប់ផ្តើម ហើយ​ម្យ៉ាង​លោក​ថា ដោយសារ​ការរីកចម្រើន​សង្គមជាតិ​។ ការរីកចម្រើន​សង្គម​ជាតិ​លោក​ពន្យល់ថា គឺ​ពលរដ្ឋ​មាន​ជីវភាព​ធូរធា​អាច​ទិញ​ទូរទស្សន៍​មើល​ពិធីបុណ្យ​អុំទូក​នៅផ្ទះ​បាន និង មូលហេតុ​មួយទៀត​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​ធ្វើដំណើរ​នាំ​ឲ្យ​ពលរដ្ឋ​ភាគច្រើន​ស្គាល់​ភ្នំពេញ ទើប​ពេល​បុណ្យអុំទូក​ពលរដ្ឋ​មិនសូវ​ចង់​មក​ចូលរួម​ផ្ទាល់​ដូច​កាល​មុន​។​

    ​ចំណែក​អ្នកធ្វើការ​ផ្នែក​អភិវឌ្ឍន៍​សង្គម លើកឡើងថា ពលរដ្ឋ​ចូលរួម​បុណ្យអុំទូក​តិច​ដោយសារតែ ពលរដ្ឋ​នៅ​ភ័យខ្លាច​ហេតុ​ហេតុការណ៍​ជាន់គ្នា​នៅ​ស្ពាន​កោះ​ពេល​បុណ្យអុំទូក​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​ស្លាប់​អស់​៣៥៣​នាក់ និង របួស​ជាង​៤០០​នាក់​។ អ្នកខ្លះ​ទៀតថា ដោយសារ​ពលរដ្ឋ​មាន​ជីវភាព​លំបាក​មិនសូវមាន​លុយ​ចាយ ម្យ៉ាង​បារម្ភ​បញ្ហា​អសន្តិសុខ ចោរកម្ម និង បញ្ហា​ចរាចរណ៍​ផង​។​

    ​ប៉ុន្តែ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ ច្រានចោល​ការលើកឡើង​ទាំងនោះ​លោក​បញ្ជាក់ថា បញ្ហា​សន្តិសុខ​ត្រូវ​រក្សា​ល្អ ហើយ​ពលរដ្ឋ​បច្ចុប្បន្ន​មិនមាន​ការភ័យខ្លាច​អ្វី​នោះទេ​។​
    (all readers's comments can help improve the information, as well as better social)