More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អាសូរ​ណាស់ ! បុរស​ម្នាក់​បែកក្បាល​ដាច់​ដៃជើង ស្លាប់​យ៉ាង​អាណោចអាធម៌ ក្រោយ​ដើរ​តាមផ្លូវ​ត្រូវ​រថយន្ដ​ជាច្រើន​គ្រឿង​បុក នៅ​ខណ្ឌ​ជ្រោយចង្វារ​
    Posted Sunday, November 20, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1018


    ភ្នំពេញ​៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​! បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ខណៈ​កំពុងធ្វើដំណើរ​ដោយ​ថ្មើរជើង​តាម​ចិញ្ចើមផ្លូវ​សុខៗ ស្រាប់តែ​ត្រូវ​រថយន្ដ​ជាច្រើន​គ្រឿង​ដែល​បើក​បញ្ច្រាសទិស​ជ្រុល​មក​បុក ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ជាច្រើន​ត្រឡប់ បែក​ទាំង​ក្បាល ដាច់​ទាំង​ដៃ និង​ជើង​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌ ។​

    ​លោក​អនុសេនីយ៍ទោ មាស ថន នាយ​នគរបាល​ប៉ុស្ដិ៍​បាក់​ខែង បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរ​ដ៍​រន្ធត់​ដែល​បណ្ដាល​ឲ្យ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០៩៖២៥​នាទី​យប់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ចន្លោះ​ស្ពាន​លេខ​៩​និង​លេខ​១០ ទ ល់​មុខ​បុរី​ហាយ​លែ​ន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត ក្នុង​ក្រុមទី​១៧ ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ​យោងតាម​តា​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនរងគ្រោះ ជា​បុរស​ម្នាក់​ដែល​មិន​ស្គាល់​ពី​អត្តសញ្ញាណ អាយុ​ប្រហែល​៣៥​ឆ្នាំ ស្លៀកខោ​ខ្លី​ពណ៍​ខ្មៅ អត់ ពាក់អាវ បាន​ដើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង ទិសដៅ ពី​ត្បូង​ទៅ​ជើង​ខណៈ​ដើរ​មកដល់​ខាងមុខ​បុរី​ហាយ​លែ​ន ដែលជា​ចំណុចកើតហេតុ​ពុំទាន់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ផង​នោះ​ស្រាប់​តែមាន​រថយន្ដ​ជាច្រើន​គ្រឿង​មិន​ស្គាល់​ម៉ាក​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​មក​បុក​ជនរងគ្រោះ​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ប៉ើង​ជាច្រើន​ត្រឡប់​បែក​ទាំង​ក្បាល ដាច់​ដៃជើង​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អា ណោ​ច​អា​ធម៌ ។​

    ​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ មាស ថន នាយ​នគរបាល​ប៉ុស្ដិ៍​បាក់​ខែង បាន​សហ​ការចុះ​ត្រួតពិនិត្យ​ព្រមទាំង​បានរៀបចំ យក សាកសព បញ្ជូនទៅ​តម្កល់ទុក​នៅ​វត្ត​បាក់​ខែង ដើម្បី​រង់ចាំ​បងប្អូន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
    (all readers's comments can help improve the information, as well as better social)