ភ្នំពេញ៖ រឿងរ៉ាវដ៏កក្រើកក្នុងបណ្តាញសង្គម រវាងក្មេងស្ទាវមានជម្លោះជាមួយ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ម្សិលមិញ រហូតដល់រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ, ប៉ុន្តែនៅរសៀលថ្ងៃនេះ ឪពុករបស់ក្មេងស្ទាវដែលមានជម្លោះជាមួយ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស បានផ្ញើសារទៅកាន់ប្រពន្ធរបស់គាត់ថា «នឹងសម្លាប់ខ្លួន បើអនុគ្រោះឲ្យកូនគាត់មិនបាន»។
ម្តាយរបស់ក្មេងស្ទាវរូបនោះ បានទូរស័ព្ទចូលវិទ្យុ ABC ដោយបាននិយាយថា ប្តីរបស់គាត់បានបង្ហោះតាម Facebook ថា នឹងទៅសម្លាប់ខ្លួនដោយបាននិយាយថា៖ «ខ្ញុំតូចចិត្តខ្លួនខ្ញុំណាស់ ទុក្ខប៉ុណ្ណាដែរធ្វើបាបកូនខ្ញុំ ទុក្ខប៉ុណ្ណាក៏ខ្ញុំទទួលដែរ ខ្ញុំជួយអ្នកជំងឺរាប់ពាន់ ខ្ញុំគ្មានបានអ្វីពីអ្នកជំងឺទេ ជំងឺជេរម៉ែក៏ខ្ញុំមានដែរ តែខ្ញុំយកទោសពៃអ្វីទេ ហេតុអ្វីអនុគ្រោះឲ្យកូនខ្ញុំមិនបាន»។
ឪពុករបស់ក្មេងស្ទាវរូបនោះក៏បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «ប្រហែលបាត់ខ្ញុំ ពីព្រោះខ្ងុំធ្វើប៉ាកូនៗមិនបានល្អ ប៉ាដើរសុំទោសគេ ឲ្យលោកដាក់ទោសខ្ញុំមកពីព្រោះកូនខ្ញុំពិតជាខុសហើយ RIP»៕
សូមស្តាប់សម្លេងឪពុកយំរៀបរាប់នៅលើ Facebook:

(all readers's comments can help improve the information, as well as better social)