More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អស់ទាស់​! ប្រពន្ធ​កាប់​ប្ដី​ដេរ​ជាច្រើន​ថ្នេរ ដោយសារ​ខឹង​រឿង​លេង ឆាត Facebook ជាមួយ​ស្រី​មិន​គិត​បាយទឹក និង​រកលុយ​
    Posted Tuesday, November 22, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1760


    ភ្នំពេញ​៖ ពិតជា​រឿង​ហួសចិត្ត​មួយ​! បុរស​ជា​ប្ដី ដែល​ចូលចិត្ត​លេង​ឆាត Facebook ឆ្លើយឆ្លង​ជាមួយ​ស្រី​ភ្លេច​បាយ ភ្លេច​ទឹក និង​ភ្លេច​ទាំង​ការរក​លុយ​ចូល​ផ្ទះ​ផង​នោះ ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​ឃើញ​តាម​ទាន់ ទាញយក​កាំបិត ប៉័ងតោ​កាប់​បណ្ដាល​ឲ្យ​រងរបួស​ដេរ​ជាច្រើន​ថ្នេរ​។​

    ​ជនរងគ្រោះ​ជា​ប្ដី​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ ជា ដា​រ៉ា អា យុ​២៥​ឆ្នាំ មុខរបរ​រត់ ម៉ូតូ​កង​បី ស្នាក់​នៅផ្ទះ​លេខ​៣០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស៊ិន សុភា អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​លំនៅ​ផ្ទះ​លេខ​០៦ ៨ ក្រុមទី​៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

    ​ករណី​ហិង្សា​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​២២ ខែ​វិ​ច្ឆ​កា ឆ្នាំ ២០១៦ នៅត្រង់ចំណុច​ផ្ទះជួល​មួយកន្លែង តាម​បណ្ដោយ​ផ្លូវលំ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រួច​នាំគ្នា​ទៅ​ដោះស្រាយ រហូត​លែងលះ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ទីកន្លែង​ស្នាក់នៅ​របស់​ពួកគេ​។​

    ​នៅមុន​កើតហេតុ ជនរងគ្រោះ​ជា​ប្ដី​កំពុងតែ​អង្គុយចាំ​ហៅ​ម៉ូយ​រត់​ម៉ូតូ​កង​បី ស្រាប់តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​តេ​ទូរស័ព្ទ ឲ្យ​មកជួប​នៅផ្ទះ​ដែលជា​ចំណុចកើតហេតុ ខណៈ​ប្ដី​បានមក​ដល់ផ្ទះ​តាម​ការ​ណាត់​បែ​ជា​កើតរឿង​ជជែក​សួរនាំ​តឹង​សរសៃ​-​ក រៀងខ្លួន​ដោយ​បុរស​ជា​ប្ដី​និយាយ​បណ្ដើរ​ដៃ​កាន់​ទូរស័ព្ទ​ឆាត​លេង Facebook បណ្ដើរ​ជាមួយ​ស្រី ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​ឃើញ និង​ខឹង​យ៉ាងខ្លាំង ក៏​ទាញយក​កាំបិត ប៉័ងតោ​ដែល​នៅក្បែរ​ខ្លួន​កាប់​ទៅលើ​ខ្នង​បុរស​ជា​ប្ដី​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ហូរឈាម​ដេរ​ជាច្រើន​ថ្នេរ រួច​ក៏​បបួលគ្នា​មក​លែងលះ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដើម្បី​បែងចែក​ទ្រព្យសម្បត្តិ​រៀងៗ​ខ្លួន ប៉ុន្តែ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ណែនាំ​ឲ្យ​ទៅធ្វើ​លិខិត​ដាក់ពាក្យ​បណ្ដឹង​នៅ​ខណ្ឌដូនពេញ ព្រោះ​ជា​ចំណុចកើតហេតុ​៕
    (all readers's comments can help improve the information, as well as better social)