អាឡូបាទ ! ខ្ញុំលឺថាខាងសាលាក្រុងចង់ស្នើទៅប្រមុខរាជរដ្ឋាភបាលអោយឈប់នាំឡានជជុះចូលព្រោះស្ទះចរចររាល់ថ្ងៃដោយសារតែឡានជជុះ ។ បញ្ហានេះខ្ញុំសុំចូលខ្លួនមកទើសទៀតហើយបាទ ។
រឿងស្ទះចរាចរមិនមែនមកពីឡានជជុះច្រើនទេ គឺមកពីអាជ្ញាធរនាំគ្នាលក់ចឹញ្ចើមផ្លូវអោយឈ្មួញធ្វើអាជីវកម្មលក់ដូរ ហើយគ្មានសមត្ថភាពរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ។ បើបិទមិនអោយនាំឡានជជុះមកគឺប៉ះពាល់មធ្យោបាយប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម និងជីវភាពទាបមិនអាចមានមធ្យោបាយប្រើប្រាស់ប្រចាំគ្រួសារទេ ហើយរដ្ឋក៏បាត់ចំណូលពន្ធនាំចូលអំពីរថយន្ដជជុះនេះដែរ ។ ជាពិសេសបងប្អូនអ្នកលក់ឡានរាយរងនៅវត្តភ្នំនឹងដាច់អាជីពទាំងអស់ ។
តើប្រជាពលរដ្ឋបច្ចុប្បន្នប៉ុន្មានភាគរយដែលមានលុយទិញឡានខ្លាញ់គោដែលមានតម្លៃចាប់ពី ៥០០០០ ដុល្លាឡើងទៅជិះបាន ។ គឺគ្មានទេ ។ តាមការកត់សម្គាល់របស់ខ្ញុំបច្ចុប្បន្ន ផ្អែកទៅលើជីវភាពប្រចាំថ្ងៃ ប្រជពលរដ្ឋមានលទ្ធភាពទិញឡានជិះដែលមានតម្លៃចាប់ពី ៧០០០ ដល្លាអាមេរិក ដល់ ២៥០០០ដុល្លាអាមេរិក ប៉ុណ្ណោះ ។
ដូច្នេះសូមសាលាក្រុងកុំទាន់គិតរឿងបិតមិនអោយនាំរថយន្តជជុះចូល គួរមានវិធានការណ៍បន្ថែមរំដោះយកចឹញ្ចើមផ្លូវពីឈ្មួញសិន ។ ចង់ធ្វើដូចប្រទេសវៀតណាម ឬ ប្រទេសថៃ មិនអោយនាំឡានជជុះចូលទៅបានលុះត្រាណាតែប្រទេសយើងមានរោងចក្រតម្លើងរថយន្តថ្មីនៅក្នុងប្រទេសដូចប្រទេសគេសិន ។
សូមបញ្ជាក់ថាការស្ទះចរាចរ ឬ គ្រោះថ្នាក់ចរាចរ រាល់ថ្ងៃមិនមែនមកពីឡានជជុះទេ គឺមកពីមនុស្សបើកបរមិនគោរពច្បាប់ ។ ខ្វះសមត្ថភាពដោះស្រាយសូមកុំបន្ទោសឡានជជុះ ។ ឡានជជុះនាំចូលរាល់ថ្ងៃមានគុណភាពល្អ និងមាំជាងរថយន្ដថ្មីខ្លះផង ។

(all readers's comments can help improve the information, as well as better social)