More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ព្រះរាជទាន​លើកលែងទោស​ដល់​ទណ្ឌិត កឹម សុខា តាម​សំណើ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​
    Posted Friday, December 02, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2205


    ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ព្រះរាជទាន​លើកលែងទោស​ដល់​ទណ្ឌិត កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ តាម​ការស្នើសុំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​អង្គភាព Fresh News ទើប​ទទួលបាន​មុននេះ​បន្តិច នា​វេលា​ម៉ោង​ប្រមាណ​២៖៤៥​នាទី​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦​។​

    ​នៅក្នុង​ព្រះរាជ្យក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​បញ្ជាក់ថា​៖ «​ត្រូវបាន​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៣០ «​ក្រ​I.​សវ​» ចុះ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ របស់​សាលាឧទ្ធរណ៍​»​។​

    ​នៅក្នុង​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ទូលព្រះបង្គំជាខ្ញុំ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ស្នើ​សូម​ព្រះករុណា​ថ្លៃ​វិសេស សូម​ទ្រង់​ព្រះមេត្តា​ប្រាស​ព្រះរាជទាន នូវ​ព្រះរាជក្រឹត្យ​ព្រះរាជទាន​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ កឹម សុខា ដែល​ត្រូវបាន​ផ្តន្ទាទោស តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ ស្ថាពរ​លេខ ១៣០ «​ក្រ​I.​សវ​» ចុះ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ របស់​សាលាឧទ្ធរណ៍​»​។​

    ​ការស្នើសុំ​លើកលែងទោស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ បាន​ផ្ញើលិខិត​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ស្នើសុំ​សម្តេច​តេ​ជោ​ដោយ​ក្តី​យោគយល់​បំផុត ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​លើកលែងទោស​ដល់​រូបលោក​។​

    ​សូម​ជំរាប​ថា លោក កែវ មុនី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក កឹម សុខា ផ្តន្ទាទោស​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​តុលាការ​ចាត់ទុកថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ មេធាវី​លោក កឹម សុខា បាន​បន្ត​ទំនាស់​ទៅកាន់​សាលាឧទ្ធរណ៍​។​

    ​រហូតដល់​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍ បើកសវនាការ និង​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​លោក កឹម សុខា រយៈពេល​៥​ខែ និង​ពិន័យ​៨០​ម៉ឺន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ តុលាការ​រកឃើញថា លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ព្រោះ​ខកខាន​ពីរលើក​ក្នុងនាម​ជា​សាក្សី ចូល​បំភ្លឺ​តុលាការ ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែលមាន​អ្នកនាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ជា​ជនរងគ្រោះ​។​

    * ក្រោយពី​ទទួលបាន​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ នៅពេលនេះ​លោក កឹម សុខា អាចមាន​សេរីភាព​ឡើងវិញ​ហើយ បន្ទាប់ពី​លោក​បាន​ឃុំ​ខ្លួនឯង នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​ស​ង្រោះ​ជាតិ អស់​ជាង​៦​ខែ​កន្លងមកហើយ​តាំងពី​ខែឧសភា​មកម្ល៉េះ​៕

    (all readers's comments can help improve the information, as well as better social)