More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ស្តែងៗ​តែម្តង​! អ្នក​ប​ង្វិ​ក​តោ​ម្នាក់ ត្រូវ​តោ​ចាប់​ហែក​ស៊ី ពេល​កំពុង​សម្តែង ផ្អើល​ពេញ​រោង
    Posted Friday, December 02, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  World , Social News | Read 4797


    អេ​ហ្ស៊ី​ប​៖ គ្រូ​ប​ង្វិ​ក​សត្វ​តោ​ម្នាក់ ត្រូវបាន​តោ​មួយ​ក្បាល ហក់​មក​ខាំ និង​ចាប់​ហែក​រហូតដល់​ស្លាប់ ខណៈពេល​ល​កំពុង​សម្តែង​ក្នុង​សួនសត្វ​មួយ នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ដេលី​ម៉ែ​ល កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦​។​

    ​គ្រូ​ប​ង្វិ​ក​សត្វ​តោ​ខាងលើ​នោះ មាន​ឈ្មោះថា Islam Shaheen អាយុ​៣៥​ឆ្នាំ គាត់​ត្រូវបាន​សត្វ​មួយ​ក្បាល ក្នុងចំណោម​តោ ជាច្រើន​ក្បាល​ទៀត ក្នុង​ទ្រុង​ដែល​គាត់​កំពុង​សម្តែង ហក់​មក​ចាប់​ខាំ រហូតដល់​ស្លាប់ នៅ​ចំពោះមុខ​ក្មេងៗ​ជាច្រើន​នាក់ ដែល​កំពុង​អង្គុយ​ទស្សនា នៅក្នុង​សួនសត្វ Alexandria ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប​។​

    ​តាមរយៈ​វីដេអូ​ដែល​ថត​បាន​ដោយ​ទស្សនិកជន ដែល​កំពុង​អង្គុយ​មើល​ការសម្តែង​នោះ បាន​បង្ហាញថា សត្វ​តោ ដែលមាន​ទម្ងន់ ២០០​គីឡូក្រាម​នោះ បាន​លោត​ចុះ​ពីលើ​ឆាក​សម្តែង​របស់​វា ហើយ​ហក់​ទៅ​ក្រសោប លោក Shaheen ពីក្រោយ ឲ្យ​ដួល​ទៅនឹង​ឥដ្ឋ ហើយក៏​ខាំ​.​ក របស់គាត់​។

    ​ភ្លាមៗ​នោះ គ្រូបង្វឹក​ផ្សេងទៀត ក៏បាន​នាំគ្នា​ចូលមក​ជួយ​បំបែក​តោ​នោះ​ចេញ ដោយ​ប្រើ​ដំបង​វាយ​បំភ័យ ហើយ​ក្រោយមក លោក Shaheen ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ ដោយមាន​របួស​ជាច្រើន​កន្លែង​នៅលើ​រាងកាយ​។ ជា​អកុសល ប៉ុន្មាន​ថ្ងៃ​ក្រោយមក​គាត់​ក៏បាន​ស្លាប់ ដោយសារ​របួសធ្ងន់​ពេក​នៅក្នុង​មន្ទីរពេទ្យ Andalusian Salam​។​

    ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្នក​ផ្សាំង​តោ​រូបនេះ រស់នៅក្នុង​ទីក្រុង Alexandria ប្រទេស​អេ​ហ្ស៊ី​ប ហើយ​គាត់​បានធ្វើការ​នេះ​ជាង​១០​ឆ្នាំ​មកហើយ ។ គាត់​ត្រូវបាន​គេ​និយាយថា សត្វ​តោ​ដែល​ចាប់​ខាំ​ហែក​គាត់​នោះ គឺ​យក​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​ទើបតែ​ដាក់ចូល​ទៅក្នុង​ការសម្តែង​កាលពីពេល​ថ្មីៗ​នេះដែរ​ទេ​។​

    ​លោក Seif Ali ដែលជា​មិត្ត​ជិតស្និត​របស់ លោក Shaheen បាន​និយាយថា នៅពេល​កើតហេតុ សត្វ​តោ​នោះ​គឺ​វា​ឃ្លាន ខណៈ​ប្រភព​ផ្សេងទៀត​បាន​អះអាងថា សត្វ​តោ​នោះ​វា ភ្ញាក់ផ្អើល​ដោយសារ មានការ​តន្ត្រី​ចាក់​យ៉ាងខ្លាំង អំឡុងពេល​សំដែង​នោះ​។​

    ​តែ​ទោះជា​យ៉ាងណា លោក Mohammed Mustafa អ្នកនាំពាក្យ​សួនសត្វ​នោះ បាន​បដិសេធ​នូវ​ការអះអាង​ខាងលើ ដោយ​លោក​បាន​និយាយថា សកម្មភាព​របស់​សត្វ​តោ​មួយ​ក្បាល​នោះ គឺ​ដោយសារតែ​រដូវ​នេះ ជា​រដូវ​បន្ត​ពូជ​របស់​វា​។ ហើយ​សត្វ​តោ​មួយ​ក្បាល​នេះ បច្ចុប្បន្ន​ត្រូវបាន ដក​ចេញពី​ការសម្តែង​ហើយ និង​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​ពេទ្យសត្វ​៕

    (all readers's comments can help improve the information, as well as better social)