More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អាណាព្យាបាល ទម្លាយ​រឿង​គ្រូ​នៅ​វិទ្យាល័យ​ពងទឹក​ម្នាក់ គាបសង្កត់​យកលុយ​សិស្ស​
    Posted Saturday, December 03, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Much More , My Reports | Read 1289


    ​ភ្នំពេញ​៖ គ្រូបង្រៀន​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា​ម្នាក់ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ពងទឹក រង​ការចោទប្រកាន់​ពី​សំណាក់ អាណាព្យាបាល​សិស្ស​ថា បានធ្វើការ​គាបសង្កត់ និង​បង្ខំ​ឲ្យ​សិស្ស​ទិញ​ក្រដាស​មេរៀន និង​បង់លុយ​ថ្លៃ​ធ្វើ​វិញ្ញាសា ប្រចាំខែ​ជាដើម​។​

    ​គ្រូបង្រៀន​ដែល​រង​ការចោទប្រកាន់​នេះ មានឈ្មោះ លោក ជួប រតនា ជា​គ្រូបង្រៀន​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ពងទឹក ស្ថិតនៅ​ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។​

    ​ប្រភពពី​អាណាព្យាបាល ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា គ្រូបង្រៀន​ខាងលើ​បាន​ព្យាយាម ធ្វើការ​គាបសង្កត់​តាមរយៈ រូបភាព​ទិញ​ស​ម្លឹ​ក​មេរៀន ដែល​គ្រូបង្រៀន​រូបនេះ បាន​ថតចម្លង​លក់​នៅ​ម៉ោង​បង្រៀន ដែល​ក្នុង​មួយ​ម៉ោង​គ្រូ​រូបនេះ បាន​តម្រូវ​ឲ្យ​សិស្ស​ទិញ​ក្រដាស​មេរៀន​សរសេរ​ដៃ មាន​ប្រមាណ​បួន​ទំព័រ​ក្នុងតម្លៃ​២​ពាន់​រៀល ហើយ​សិស្ស​ម្នាក់ៗ ត្រូវតែ​ទិញ​សម្រាប់​មេរៀន​នេះ ហើយ​ការទិញ​គឺ​រៀងរាល់​ត្រូវ​ម៉ោង​សិក្សា ជាមួយ​លោកគ្រូ​រូបនេះ ក្នុង​មួយ​សប្តាហ៍​ចំនួន​២​ម៉ោង​។​

    ​ក្រៅពី​ការលក់​មេរៀន​គ្រូ​រូបនេះ ក៏​តម្រូវ​ឲ្យ​សិស្ស​បង់ថ្លៃ​ប្រឡង​ប្រចាំខែ​ម្នាក់ៗ យ៉ាងតិច​ចំនួន​១​ពាន់​រៀល​។ មិនតែប៉ុណ្ណោះ​គ្រូបង្រៀន​រូបនេះ ក៏ត្រូវ​បាន​សិស្ស​រិះគន់​ទាក់ទិន ទៅនឹង​វិជ្ជាជីវៈ​ក្នុងការ​បង្រៀន​ពិសេស ការប្រើប្រាស់​ពាក្យ​ពេ​ច​សម្តី មិន​សមរម្យ នៅក្នុង​ថ្នាក់រៀន​ផងដែរ​។​

    ​អា​ព្យាបាល​សិស្ស​ខាងលើ បាន​បញ្ជាក់ដែរថា គ្រូបង្រៀន​រូបនេះ​ត្រូវបាន​សិស្ស​នៅ​វិទ្យាល័យ​ពងទឹក បានដឹង​និង​ស្គាល់ និង​ដាក់​រហ័ស​នាម​ថា ជា​គ្រូ​មុខលុយ​ផងដែរ​។ មានការ​លើកឡើង​ដែរ​ថា ក្នុងចំណោម​គ្រូបង្រៀន​ជិត​១០០​នាក់ នៅ​វិទ្យាល័យ​នេះ គឺ​មានតែ​គ្រូ​ម្នាក់នេះ​ប៉ុណ្ណោះ ដែល​ហ៊ាន​លក់​ក្រដាស​មេរៀន​ជាច្រើន​ឆ្នាំ​មកហើយ បើទោះបីជា​គ្រូ​ខាងលើ​ធ្លាប់​ត្រូវ បាន​នាយក​សាលា ធ្វើការ​អប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសារ​។ អ្វីដែល​អា​ព្យាបាល ក៏ដូចជា​សិស្សានុសិស្ស នៅ​សាលា​នេះ​មិន​ហ៊ាន​ទម្លាយ​រឿងនេះ ព្រោះតែ​យល់យោគ​ដល់​គណៈ​គ្រប់គ្រង​សាលា និង​លោកគ្រូ​អ្នកគ្រូ​ដែល​បំពេញការងារ ប្រកបដោយ​វិជ្ជាជីវៈ​។​

    ​អ្វីដែល​អាណាព្យាបាល​សិស្ស​ធ្វើការ​រិះគន់​ផងដែរ ព្រោះតែ​លោកគ្រូ ជួប រតនា បាន​ប្រព្រឹត្តិ​អំពើ​ដែល​ខុសឆ្គង ទៅនឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ជា​គ្រូបង្រៀន និង​ជា​គំរូ​មិនល្អ​ដល់​សិស្សានុសិស្ស ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​។ កាន់តែ​ស​ង្វែ​ក គឺ​គេ​អាណិត​ដល់​សិស្ស​ដែល​គ្មាន​លទ្ធភាព ទិញ​សន្លឹក​កិច្ចការ និង​បង់​ជូន​គ្រូ​ខាងលើ ព្រោះតែ​សិស្ស​មួយចំនួន ដែល​សិក្សា​នៅ​វិទ្យាល័យ​នេះ មាន​ជីវភាព​ក្រីក្រ ហើយ​សិស្ស​ខ្លះ​ជា​ក្មេង​កំព្រា ដែល​កំពុង​ស្នាក់អាស្រ័យ​ជាមួយនឹង​អង្គការ​មួយចំនួន ដែល​គួរ​ណាស់​តែ ទទួលបាន​ក្តី​អាណិតអាសូរ ពី​គ្រូបង្រៀន​រូបនេះ​។​

    ​មានការ​លើកឡើង​ដែរ​ថា គ្រូបង្រៀន​រូបនេះ​នៅតែ​បន្ត​គាបសង្កត់ សិស្ស​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​រហូត មានការ​រិះគន់​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ មកលើ​សាលា និង​លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ​នេះ​។​

    ​ប្រភព​ដដែល​លើកឡើង​ដែរ​ថា គ្រូបង្រៀន​រូបនេះ​មិនមែន​ខ្វះខាត​ផ្នែក​ជីវភាព ដែល​ធ្វើ​ឲ្យ​សិស្ស និង​អា​ព្យាបាល​អាណិតអាសូរ​ទេ ផ្ទុយទៅវិញ​គ្រូបង្រៀន​រូបនេះ មានលទ្ធភាព​ជិះ​រថយន្ត​ទំនើប ម៉ាក High Lander តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អាមេរិក ជិះ​យ៉ាង​រំភើយ ដោយ​មិន​គិតពី​សុខទុក្ខ របស់​សិស្ស​ដែល​ប្រឈម​និង​ជីវភាព​។​

    ​អាណាព្យាបាល​ដែល​ទម្លាយ​រឿងនេះ ក៏​សំណូមពរ​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏ដូចជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ធ្វើការ​អប់រំ​ណែនាំ និង​បំបាត់ចោល​នូវ​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម និង​នាំ​ឲ្យ​ខូច​ខាត់​ដល់​កិត្តិយស គ្រូបង្រៀន​ដទៃ​ផងដែរ​។​

    ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ អង្គភាព Fresh News មិនទាន់បាន​ទំនាក់ទំនង លោកគ្រូ ជួប រតនា ដើម្បី​សុំ​ការបំភ្លឺ​បានទេ ប៉ុន្តែ​អង្គភាព Fresh News រីករាយ​បំភ្លឺ​គ្រប់ពេល​៕
    (all readers's comments can help improve the information, as well as better social)