More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ខ្ទើយ​ជនជាតិ​វៀតណាម ដែល​ធ្វើ​ទារុណកម្ម​កូនក្មេង​អាយុ​២​ឆ្នាំ ជនជាតិខ្មែរ​ដោយ​ប្រើ​ប្រដាប់​ឆក់​យ៉ាង​ឃោរឃៅ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​
    Posted Wednesday, December 07, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1012


    ​ភ្នំពេញ​៖ ជន​ភេទ​ទី​៣​ដែល​បានធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ទៅលើ​កុមារ​អាយុ​២​ឆ្នាំ​ម្នាក់ កូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ហើយ​រត់គេចខ្លួន​នោះ រហូតដល់​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ។ នេះ​បើតាម​ការអះអាង​របស់​ព្រះរាជអាជ្ញារង​ម្នាក់ និង​មន្ត្រីនគរបាល​ម្នាក់​នៅ​ខេត្តមណ្ឌលគិរី​។​

    ​ទោះជា​យ៉ាងណា ប្រភព​ដដែល​បាន​និយាយថា ជនសង្ស័យ​រូបនេះ នឹងត្រូវ​បញ្ជូនមក​ប្រទេស​កម្ពុជា​នៅពេលណា​ឡើយ តែ​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​ខាង​នគរបាល​វៀតណាម ដើម្បី​យក​ជននេះ​មក​ប្រទេស​កម្ពុជា ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

    ​ជន​ភេទ​ទី​៣​ដែល​បានធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ទៅលើ​កុមារ​២​ឆ្នាំ​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ឈ្មោះ Doung tanh ជា​ជនជាតិ​វៀតណាម​។ ចំណែកឯ​ក្មេងប្រុស​រងគ្រោះ មានឈ្មោះ សូរ សៅ ជា​កូន​ជនជាតិខ្មែរ រស់នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែល​ម្តាយ​ឪពុក​ជា​កម្មករ​ចាំចំកា​រកា​កាវ ឲ្យ​ជនជាតិ​ហូ​ឡង់ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​។​

    ​ហេតុការណ៍​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​កុមារ​កម្ពុជា​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា បាន​កើតឡើង​តាំងពី​ជាង​២​ខែ​មុន​មកម្ល៉េះ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ប៉ុន្តែ​ទើបតែ​ធ្លាយ​នៅ​ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់ពី​មានការ​បញ្ចេញ Video នៃ​សកម្មភាព​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងប្រុស​ដ៏​កំសត់​រូបនេះ តាម​បណ្តាញ​សង្គម Facebook ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លេង Facebook ចេញមក​ថ្កោល​ទោល​យ៉ាងខ្លាំងៗ និង​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ចាប់​ជនដៃដល់​រូបនេះ​ផង​។ ជាមួយគ្នានេះ ក៏មាន​អ្នកលេង Facebook សំរក់​ទឹកភ្នែក​សម្តែង​ការអាណិតអាសូរ​យ៉ាង​ពន់ពេក​ដល់​ក្មេងប្រុស​រងគ្រោះ ធ្វើ​ឲ្យ​មានការ Share និង​មើល វីដេអូ​មួយ​នេះ​រាប់ម៉ឺន​នាក់​ឯណោះ​។​

    ​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណីនេះ  កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី និង​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​បន្ទាន់ រហូត​តាម​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​បាន​ចូលរួម​សមគំនិត និង​ថតរូប​ផងដែរ​៕
    (all readers's comments can help improve the information, as well as better social)