More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • រួម​រ័ក្ស​ជាមួយ​គ្រូ​ខ្លួនឯង​… ប្តី​មក​ឃើញ​ផ្ទាល់​ភ្នែក បាន​ត្រឹម​ទាញ​កា​ម៉េ​រ៉ា​ឈរ​ថត ទុកជា​អា​នុ​ស្សាវ​រី​យ៍​
    Posted Thursday, December 08, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  World , Social News | Read 9797


    លោក Chen ជា​បុរស​ម្នាក់ បាន​ទៅធ្វើ​ការ​ក្នុងប្រទេស​វៀតណាម រហូតដល់​ថ្ងៃ ឈប់សម្រាក លោក​បាន​សម្រេចចិត្ត ត្រលប់​ទៅលេង​ស្រុកកំណើត នៅ​ទីក្រុង​តៃវ៉ាន់ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រពន្ធ​របស់គេ មានការ​ភ្ញាក់ផ្អើល តែ​ផ្ទុយទៅវិញ រូបគេ​វិញ​ទេ ដែលជា​អ្នក​ភ្ញាក់ផ្អើល ព្រោះ​អ្វីដែល​រូបគេ​បានឃើញ គឺ​វា​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។​នៅពេលដែល​បុរស​ម្នាក់នេះ បាន​ទៅដល់​តៃវ៉ាន់ គេ​ស្រាប់តែ​តាម​ទាន់ សកម្មភាព​ផិតក្បត់ របស់​ប្រពន្ធ​ខ្លួន ជាមួយ​សាស្ត្រាចារ្យ​របស់​នាង នៅក្នុង​ឡាន ដោយ​ហួសចិត្ត​ពេក រូបគេ​ក៏បាន​ថត​សកម្មភាព​ទាំងនោះ​ទុក​។

    ​ប្រពន្ធ​របស់គេ ទើបតែ​បញ្ចប់​ថ្នាក់អនុបណ្ឌិត កាលពីពេល​ថ្មី​នេះៗ ហើយ​នាង​មាន​គម្រោង សិក្សា​បន្ត​យក​ថ្នាក់បណ្ឌិត ជាមួយ​សាស្ត្រាចារ្យ ដែលជា​សហាយស្មន់​រប​ស់​នាង​។ ចាប់តាំងពី​ប្ដី​របស់​នាង ភាគច្រើន​ចេញទៅ​ធ្វើការ នៅ​ប្រទេសក្រៅ នាង​បាន​សម្រេចចិត្តថា នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ឲ្យ​បានល្អ ប៉ុន្តែ​បើតាម​មើលទៅ ពាក្យ​ថា​ខំប្រឹង​រៀន​នេះ អាច​មានន័យ​ផ្សេង​ច្រើនណាស់​។

    ​ក្រោយពី​កើតមាន រឿងអាស្រូវ​នេះ​មក ប្រពន្ធ​របស់លោក Chen បាន​បញ្ឈប់​ការសិក្សា ថ្នាក់បណ្ឌិត​របស់​នាង ដើម្បី​ផ្ដោតអារម្មណ៍ លើ​ការ​លែងលះ​របស់​នាង ចំណែកឯ​សហាយ របស់​នាង​វិញ បាន​លាឈប់​ពី​ការងារ​ភ្លាមៗ ក្រោយពេល​វីដេអូ​បង្ហាញ ពី​សកម្មភាព​ដ៏​កខ្វក់​របស់​ពួកគេ ត្រូវបាន​បង្ហាញ​ទៅដល់​សាធារណជន​៕
    (all readers's comments can help improve the information, as well as better social)