ភ្នំពេញ: ខណៈមនុស្សមិនតែខ្មែររួមសាសន៍ ក៏ពោលដោយក្តីសង្វេគ ខ្លោចចិត្តអាណិតកុមារវ័យពីរឆ្នាំរងទារុណកម្មស្ទើរស្លាប់ស្ទើររស់ពីបុរសជនជាតិវៀតណាមយកដំបងឆក់ បើសូម្បីតែសាសន៍ដទៃលើពិភពលោក ក៏ទួញយ៉ាងទទូចឲ្យច្បាប់ផ្តល់យុត្តិធម៌ឲ្យកុមារកម្សត់នេះមហាជនខ្មែរក៏ភ្ញាក់ផ្អើល ឃើញសារតារាចម្រៀង សាពូន មីដាដា ដែលមិននឹកស្មានដល់ ថ្នាក់ទាញភ្ជាប់បុរសវៀតណាមប្រព្រឹត្តទង្វើសាហាវយង់ឃ្នងលើកុមារខ្មែរនោះថាជាកូនធម៌លោក សម រង្ស៊ី មេបក្សប្រឆាំងទៅវិញ។
រំពេចពីការបែកធ្លាយវីដេអូឃ្លីបក្នុងបណ្តាញសង្គម បង្ហាញពីបុរសជនជាតិវៀតណាម ប្រព្រឹត្ត ទង្វើដ៏ឃោរឃៅយង់ឃ្នង ដោយយកដំបងឆក់ទៅកុមារកម្ពុជាវ័យពីរឆ្នាំ ម្តាយជាកម្មករចម្ការកៅស៊ូនៅទឹកដីខេត្តកំពង់ចាមផ្ញើពេលចេញទៅធ្វើការ។ ក៏ព្រមនឹងសមត្ថកិច្ចកម្ពុជានៅគ្រប់ស្ថាប័នពាក់ព័ន្ធបានចេញធ្វើប្រតិបត្តិការយ៉ាងដុតដៃជើង ស្វែងរកបុរសខ្ទើយវៀតណាមនោះ ក៏ឃើញមានសិល្បករ-សិល្បការិនីជាច្រើនដួងបង្ហាញពីឆន្ទៈអាណិតអាសូរដល់កុមារដ៏កម្សត់នោះ ជាមួយនឹងការទទូចឲ្យច្បាប់ចាត់ការបុរសដ៏ឃោរឃៅនោះ។
ប៉ុន្តែការសាទររបស់មហាជនពីលទ្ធផលច្បាប់លេចឡើងដូចការទទូច ខណៈការផ្សព្វផ្សាយបានបង្ហាញថា បុរសជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួនបានហើយនៅព្រៃនគរនោះ ក៏លេចចេញនូវការភ្ញាក់ផ្អើល ពីទស្សនៈតារាចម្រៀងមានកំណើតពីទឹកដីខាងកើតទីរួមខេត្តស្វាយរៀង ដែលឧស្សាហ៍សម្ដែងទស្សនៈនយោបាយ លោក សាពូន មីដាដា លោកបានបញ្ចេញមតិយល់ឃើញដាច់ស្រឡះពីមនុស្សភាគច្រើន ទាក់ទិននឹងបុរសជនជាតិវៀតណាម ប្រព្រឹត្តទង្វើដ៏ឃោរឃៅនោះ។
ក្នុងហ្វេសប៊ុក តារាចម្រៀងរូបនេះដោយភ្ជាប់នឹងរូបថតកុមាររងគ្រោះចំនួនពីរសន្លឹក ដែលមួយសន្លឹកស្ថិតក្នុងអាក្រាតកាយ និងមួយសន្លឹកស្លៀកពាក់សមរម្យ ក៏ភ្ជាប់នូវសំណេរចំអកឡកឡាយកប់ៗមាត់ទៅមេដឹកនាំបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសយ៉ាងដូច្នេះថា៖ «ស្រួលមិនស្រួលអាខ្ទើយយួនសាហាវយង់ឃ្នង ដែលធ្វើទារុណកម្មលើកុមាររូបនេះ ជាកូនធម៌អាបិសាចខ្ទើយតិរច្ឆាន សម រង្ស៊ី ផងមិនដឹង»។
បន្ទរពីសារលើកឡើងថា «ព្រោះកូនធម៌ និងសកម្មជន របស់អាខ្ទើយតិរច្ឆានថោកទាប សម រង្ស៊ី ទាំងអស់សុទ្ធតែជាខ្ទើយថោកទាបតិរច្ឆានធឺហ្នឹងទាំងអស់» នោះ តារាចម្រៀង និងជាអ្នកតន្ត្រីថមថយប្រជាប្រិយ ក្រោយមិនមានលេចចេញស្នាដៃថ្មីៗកំដរអារម្មណ៍មហាជនរយៈពេលចុងក្រោយ រូបនេះ ក៏បង្ហាញការប្រៀបធៀបដែលខ្វះការយោគយល់មនុស្សជាតិទៅនឹងចំណាត់ការច្បាប់ប្រទេសកុម្មុយនីស្តនៅក្នុងឧបទ្វីបកូរ៉េថា៖ «បើនៅកូរ៉េខាងជើងវិញ ទាំងអាខ្ទើយ សម រង្ស៊ី ទាំងអាខ្ទើយតិរច្ឆានកូនធម៌របស់អាខ្ទើយ សម រង្ស៊ី ទាំងឡាយណុង ច្បាស់ជាគេកាត់ក្បាលយកឲ្យឆ្កែស៊ីបាត់ហើយ»។
ជុំវិញសារតារាចម្រៀង សាពូន មីដាដា ពីបុរសវៀតណាមធ្វើទារុណកម្មលើកុមារខ្មែរនោះ ម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកការបំភ្លឺបានទេ ខណៈលេខចំនួនពីរខ្សែ មួយខ្សែទំនាក់ទំនងមិនបាន និងមួយខ្សែទៀត មានអ្នកទទួលតែមិនមែនជារូបលោក៕

(all readers's comments can help improve the information, as well as better social)