លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន
និងក្រុមគ្រួសារបានផ្តល់ក្តីស្រលាញ់ ក្តីអាណិតអាសូរ
និងភាពកក់ដល់កុមាររងគ្រោះ និងក្រុមគ្រួសារ
ដែលបានរងទារុណកម្មយ៉ាងធ្ងន់ធ្ងរអមនុស្សធម៌ព្រៃផ្សៃបំផុតដោយឆក់នឹងចរន្តអគ្គិសនីពីសំណាក់មនុស្សម្នាក់ជាជនជាតិវៀតណាមកាលពីពេលកន្លងទៅ។
ក្រោយពេលទទួលបានព័ត៌ពីក្រុមគ្រួសារក្មេងរងគ្រោះភ្លាម លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារយកកុមាររងគ្រោះដែលទើបមានអាយុ២ឆ្នាំពីខេត្តមណ្ឌលគិរី មកកាន់រាជធានីភ្នំពេញ ដើម្បីពិនិត្យសុខភាពនៅមន្ទីពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះនោះមានអាការៈធម្មតា ដែលគ្មានអ្វីគួរឱ្យព្រួយបារម្ភទៀតឡើយ។
លោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់ក្តីស្រលាញ់ដល់កុមាររងគ្រោះ ដោយអោបជាប់នឹងដើមទ្រូង បញ្ចុកអាហារចំនី បង្កប់ដោយទឹកមុខប្រពាប់ស្រពោន និងផ្តល់កម្លាំងដល់ក្រុមគ្រួសារក្មេងកុំឱ្យមានការព្រួយបារម្ភតទៅទៀត ព្រោះក្មេងប្រុសរងគ្រោះមានភាពសុខភាពប្រក្រតី ស្មារតីល្អប្រសើរ។
លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមគ្រួសារបានឧត្ថម្ភអំណោយមនុស្សធម៌ជាច្រើនដល់កុមាររងគ្រោះ និងក្រុមគ្រួសារដើម្បីលើកទឹកចិត្ត និងសម្រាលទុក្ខលំបាកផងដែរ។
គួរបញ្ជាក់ថា ក្រុមគ្រួសារ និងក្មេងរងគ្រោះ បានមកដល់រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ និងបានទទួលអំណោយមនុស្សធម៌ជាច្រើនពីសប្បុរសជននានា ជាពិសេសអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ផ្តល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន៤លានរៀល។
បន្ថែមលើនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែដល់ក្រុមគ្រួសារក្មេងរងគ្រោះពេញមួយឆ្នាំ២០១៧ ដោយក្នុង១ខែៗទទួលបានថវិកា៥០ម៉ឺនរៀល និងអង្ករ២បាវ។
ចំណែកលោកឧកញ៉ា ម៉ុង ឫទ្ធី វិញ ក៏បានបញ្ជាក់ថា នៅពេលនេះក្រុមគ្រួសាររបស់ កុមារារងគ្រោះបានយល់ព្រមទៅរស់នៅ ក្នុងតំបន់អភិវឌ្ឍន៍របស់ ម៉ុង ឫទ្ធីហើយ។
វេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះក្រុមការងារសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងដឹកជញ្ជូនពួកគាត់ទៅដល់កែវផុស ( ក្រុមគ្រួសារក្មេងរងគ្រោះស្នើរសុំក្រុមដឹកជញ្ជូនអង្គុយផ្នែកខាងក្រោយនៃរថយន្ត ព្រោះអង្គុយខាងក្នុង ពួកគាត់ពុលរថយន្ត )
ឯកឧត្តម ម៉ុង ឫទ្ធី បានបញ្ជាក់ថា «ខ្ញុំនឹងប្រគល់ផ្ទះថ្មថ្មីមួយបន្ទប់ដែលទើបតែសាងសង់រួចរាល់ មានទឹកភ្លើងអគ្គីសនី មានបង្គន់អនាម័យ មានសាលាឱ្យកូនរៀន មានពេទ្យព្យាបាលជំងឺ មានការងារធ្វើអស់មួយជីវិត គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការំលោភបំពានអ្វីឡើយ។

(all readers's comments can help improve the information, as well as better social)