More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • តោះ​! មើល​កាមេរ៉ា​ផ្ទះសំណាក់​«​សារី​ធំ​» មុនពេល​យោធា​បាញ់​នាង​សង្សារ​ចំ​ភ្នែក​ស្តាំ​ស្លាប់
    Posted Saturday, December 10, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5524


    អាសូរ​ណាស់​នារី​ម្នាក់ ​ត្រូវបាន​សង្សារ​ជាម​ន្ត្រី​អាវុធហត្ថ​ដឹក​មក​ដេក​នៅផ្ទះ​សំណាក់​សារី​ធំ ​បន្ទប់​លេខ​៤០៤​ជាន់​ឡៅតឿ​រួច​បាញ់ប្រហារ​ បណ្តាលអោយ​ធ្លាយ​គ្រាប់ភ្នែក​មក​ក្រោយ​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង​ដែល​ករណី​បាញ់ប្រហារ​ខាងលើនេះ​បានកើត​ឡើង​ នា​ម៉ោង​១២៖៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០​ខែធ្នូរ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​ភ្នំពេញ។

    សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា ពាក់ព័ន្ធ​ករណី​បុរស​ជាម​ន្ត្រី​យោធា​ម្នាក់ បាន​បាញ់សម្លាប់​នារី​សង្សារ​របស់ខ្លួន​ស្លាប់​នៅក្នុង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» មកទល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ធ្នូ ដដែល​នេះ មិនទាន់មាន​តម្រុយ​ពី​ជនដៃដល់​កំពុង​លាក់ខ្លួន​នៅទីណា​ទេ ខណៈ​សមត្ថកិច្ច​បាននិងកំពុង​បើក​ការស៊ើបអង្កេត​យ៉ាង​ក្តៅគគុក ហើយ​និង​បាន​រកឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ជនដៃដល់​ផងដែរ ។​

    ​នារី​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត (​បាញ់​ចំ​ភ្នែក​ធ្លាយ​ទៅក្រោយ​) ។ រីឯ​បុរស​ជា​សង្សារ​នោះ ឈ្មោះ​អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ ឋានៈ​ជា​វរសេនីយ៍ត្រី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ជននេះ​បាន​ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ រយៈ​មួយខែ​មកហើយ ដែលជា​ម៉ូយ​ប្រចាំ​ផ្ទះសំណាក់​នោះ​ផង ។​

    ​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ទីតាំង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ដែលជា​ទីតាំង​កើតហេតុ ដោយមាន​ការសហការ​ពី​ម្ចាស់​ផ្ទះសំណាក់​ដែរនោះ បាន​បើក​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ​សំណាក់ ដោយ​រូបភាព​បង្ហាញ​ពី​សកម្មភាព​ជនដៃដល់ និង​នារី​ជា​សង្សារ មុនពេល​កើតហេតុ ។​

    ​បើតាម​សាក្សី​ឈ្មោះ​ឈុត​ស្រីមុំ​ជា​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​ខាងលើ​បាន​ប្រាប់ថា​មុន​កើតហេតុ​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX​ពណ៌​ស​ស្លាក​លេខ​4399​មក​ជួល​បន្ទប់​ខាងលើ​ដើម្បី​ស្នាក់នៅ គឺ​មួយខែ​អ្នក​ទាំងពីរ​មក​ជួល​ស្នាក់នៅ​២​ទៅ​៣​ដង ។​

    ​តែ​នៅ​យប់កើតហេតុ​នេះ​គឺ​នៅ​ម៉ោង​ខាងលើ ​គេ​លឺ​សំលេង​ផ្ទុះអាវុធ​មួយគ្រា​ប់​ស្រាប់តែ​ឃើញ​ជនសង្ស័យ ​ខាងលើ​បាន​ចុះមក​ក្រោម​វិញ​តែម្នាក់ឯង​ភ្លាមៗ​នោះ​សន្តិសុខ ហើយ​សន្តិសុខ​ដែល​យាម​នៅផ្ទះ​សំណាក់​បាននាំគ្នា​ ឃាត់​តែ​ជនសង្ស័យ​នៅតែ​ចេញ​បាន​ប្រតាយប្រតប់​គ្នា​ផងដែរ​តែដោយសារ​ជនសង្ស័យ​ មាន​អាវុធខ្លី​នៅ​និង​ចង្កេះ​ទើប​សន្តិសុខ​មិន​ហាន​ឃាត់​តទៅទៀត​ខ្លាច​ជន​នោះ​បាញ់​ថែម​ទើប​ជនសង្ស័យ​រូប នោះ​មានឱកាស​យក​ម៉ូតូ​ជិះ​ចេញពី​កន្លែងកើតហេតុ​រួច​គេចខ្លួន​បាត់ស្រមោល។​សាក្សី​បាន ​បន្តទៀតថា​បន្ទាប់ពី​ជនសង្ស័យ​ ចេញទៅ​បាត់​សន្តិសុខ​និង​ស្រី​ជា​អ្នកមើលការខុសត្រូវ​ខាង​ផ្ទះសំណាក់ ​នាំគ្នា​រត់ឡើង​ទៅ​មើល​បន្ទប់​៤០៤​ក៏បាន​ឃើញ​នារី​រងគ្រោះ​ដេកស្លាប់​នៅលើ​ពួក​បាត់ទៅហើយ​ព្រោះ ​ត្រូវ​ជន​ស​ង្ស័​បាញ់ប្រហារ​ ចំ​គ្រាប់ភ្នែក​ខាងស្តាំ​ធ្លាយ​ទៅក្រោយ​។​

    ​ភ្លាមៗ​នោះ​ខាង​ផ្ទះសំណាក់​បាន ខ​ល​ហៅ​ខាង​សមត្ថកិច្ច​ចុះមក​មើល​ហើយ​បញ្ជាក់ថា​ស្ត្រី​រងគ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ការបាញ់ប្រហារ​មែន ហើយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​ដែលជា​សង្សារ​យក​មកផ្តន្ទារ​ទោស​ទៅតាម​ផ្លូវច្បាប់​។​ ​ចំនែក​សព​នារី​រងគ្រោះ​ត្រូវបាន​ខាង​ផ្ទះ សំណាក់​ដឹក​យកទៅ​តំកល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាត់ទៅ ។​
    (all readers's comments can help improve the information, as well as better social)