More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • មន្ត្រីនគរបាល​រង​ច្រក​អន្តោប្រវេសន៍ ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បុក​
    Posted Friday, December 23, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3354


    ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក ឌិន ពុ​ទ្ធី បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​គ្រោង​នឹង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោយ​សមត្ថកិច្ច​អះអាងថា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​

    ​សេចក្តីរាយការណ៍​បាន​ស្រង់​របាយការណ៍​ប៉ូលិស​ឲ្យ​ដឹង​ពី​ដំណើររឿង​ថា នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី ២២ ធ្នូ ២០១៦ កងកម្លាំង​របស់​ប៉ុស្តិ៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ខណៈពេលដែល​សមត្ថកិច្ច​កំពុង​រៀបចំ​ធ្វើ​សណ្តាប់ធ្នាប់ ក៏មាន​រថយន្ត ០១ គ្រឿង ម៉ាក LEXUS RX300 ពាក់​ស្លាក់​លេខ ប​-​ជ 2A 5484 ពណ៌​ស្ករ បើកបរ​ដោយ​លោក ឌិន ពុ​ទ្ធី បានមក​ឈប់​ចោល​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្នុង​គោលបំណង​បិទផ្លូវ​ធ្វើអោយ​កកស្ទះ​ចរាចរណ៍​និង​ធ្វើអោយ​ខូច​សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ នៅ​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។​

    ​ដោយ​ឃើញ​មានការ​កកស្ទះ លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ក៏បាន​ធ្វើ​ចរាចរណ៍​នៅ​ទីនោះ ហើយ​បាន​បញ្ជា​អោយ​លោក ឌិន ពុ​ទ្ធី បើករថយន្ត​ចេញពី​លើ​ស្ពាន​ដើម្បី​កុំអោយ​មានការ​កកស្ទះ ។​

    ​សមត្ថកិច្ច​បន្តថា ពេលដែល​លោកនាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍ កំពុងតែ​ឈរ​បញ្ជា​ចរាចរណ៍ ស្រាប់តែ​លោក ឌិន ពុ​ទ្ធី បើករថយន្ត​បុក​បណ្ដា​ល​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្ម​ស្ពាន​សន្លប់​បាត់ស្មារតី ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុខ​វិសាល​ក្រុង​ប៉ោយប៉ែត ដោយ​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន​បន្តទៅ​ព្យាបាល​ត​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​

    ​យ៉ាងណាក៏ដោយ បើតាម​សាក្សី​និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​អះអាង​ផ្ទុយ​ពី​ការអះអាង​ដោយ​សមត្ថកិច្ច​ខាងលើ ពោលគឺ​លោក​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មិនបាន​បុក​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ​នោះទេ គឺ​លោក​នាយរង​ប៉ុស្តិ៍​រូបនេះ ធ្វើជា​ដួល ។​

    ​ចំណែក​វីដេអូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក៍មាន​អ្នក​ចុច​មើល​លើកឡើងថា ហេតុការណ៍​នេះ គឺ​អ្នកបើករថយន្ត​មិនបាន​បុក​លោក​ប៉ូលិស​នោះទេ គឺ​លោក ឈាន ពិសិដ្ឋ ធ្វើ​ដួល​តែប៉ុណ្ណោះ ។​
    (all readers's comments can help improve the information, as well as better social)