More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​អភិបាលស្រុក​ចិត្រ​បុរី ច្រានចោល​ព័ត៌មាន​ថា លោក​ដណ្ដើម​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ដោយ លូក​យក​ក្នុង​ខោ​លី​អូ និង​ចាប់​ហែក​អាវ
    Posted Friday, December 23, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2571


    ​ក្រចេះ​៖ លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​បដិសេធ​ចំពោះ​ការចុះផ្សាយ​បណ្តាញសារព័ត៌មាន និង​ការលើកឡើង​មួយចំនួន​ថា លោក​ដណ្ដើម​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ដោយ​លូក​យក​ក្នុង​ខោ​លី​អូ​របស់​ស្ត្រី​នោះ និង​ចាប់​ហែក​អាវ​ទៀតផង​។​

    ​លោក ហង្ស ចាន់​ឌី បានស្នើ​ដល់​បណ្តាញ​ព័ត៌មាន​ទាំងនេះ មេត្តា​ផ្សាយ​បកស្រាយ​ឡើងវិញ ដោយ​កុំ​ជឿ​ង​ពលរដ្ឋ តែ​ម្ខាង​ដោយ​មិនបាន​សួរ​រូបលោក​។​

    ​ទាក់ទង​ហេតុការណ៍​នេះ លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ល្ងាច ថ្ងៃទី​២១​ខែធ្នូ ឆ្នាំ ២០១៦​នេះ មាន​ករណី​ទំនាស់​ដីធ្លី​របស់ ពលរដ្ឋ​ចំនួន​១១​គ្រួសារ​រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​កាន់កាប់​ដី​រដ្ឋ​នៅ​ភូមិ​ថ្ម​ក្រែ លើ ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

    ​ទាក់ទង​ករណីនេះ​លោក ហង្ស ចាន់​ឌី បាន​លើកឡើងថា ចំពោះ​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​នោះ អាជ្ញាធរ​បាន​ចុះ​ដោះស្រាយ​ជូន ពួកគាត់​ជាង​១០​លើក ដោយ​អាជ្ញាធរ​ខ្វៀ​ល​ដី​ជូន​ពួកគាត់ ចំនួន​ជាង​២០​ហិច​តា ដោយ​៩​គ្រួសារ​យល់ព្រម​ផ្ដិតមេដៃ សល់​តែ ២​គ្រួសារ​តែប៉ុណ្ណោះ​មិន​ព្រម​ផ្ដិតមេដៃ​។​

    ​អភិបាលស្រុក​ចិត្រ​បុរី បាន​បន្ត​ឲ្យ​ដឹងថា ក្រោយមក​នៅសល់​ដី​ចំនួន​ជាង​៤០​ហិច​តា​អាជ្ញាធរ​ផ្ដល់​ដី​នោះ​ឲ្យ​ទៅដល់​ពលរដ្ឋ រស់នៅ​ភូមិ​ថ្ម​ក្រែ​តាម​ដង​ទន្លេ​ដោយ​រងគ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​។​

    ​ក្រោយមក​អាជ្ញាធរ​ចុះ​ឈូសឆាយ លើ​ផ្ទៃដី​ចំនួន​ជាង​៤០​ហិច​តា ឲ្យ​ទៅ​ពលរដ្ឋ​ចំនួន​៧៥​គ្រួសារ តែ​ពួកគាត់​ទាំង​១១​គ្រួសារ​នោះ មាន​លោកស្រី ឃុ​ត មុំ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កៀងគរ​គ្នា​មករា​រាំង​មិន​ឲ្យ​ឈូសឆាយដី​ទាំងនោះ​។​

    ​ហើយ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចុះទៅ​ហាមឃាត់​និង​សម្របសម្រួល់​ពួកគាត់​ដោយមាន​សមភាព​ចូលរួម​អភិបាលរង​ខេត្ត​ប្រធាន​មន្ទីរ​ដែនដី​អាធរ​ស្រុក​ចិត្រ​បុរី និង​កងកម្លាំង​ទាំងបី​ប្រភេទ​។​

    ​លោក​អភិបាលស្រុក​បន្ដទៀតថា លោក​បាន​សួរ​ទៅ​លោកស្រី ឃុ​ត មុំ ថា បងស្រី​ជា​អ្នក​ញុះញង់​ប្រជាពលរដ្ឋ​មក​តវ៉ា ស្រាប់តែ​គាត់​ខឹង​ចាប់​ហែក​អាវ​ខ្លួន កណ្ដាល​ហ្វូង ក្រោយមក​លិច​ឮថា គាត់​ចាប់​ហែក​អាវ​របស់​បងស្រី​នោះ​ទៅវិញ​។​

    ​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​បានបញ្ជាក់​បន្ថែមទៀតថា ពលរដ្ឋ​ចំនួន​១១​គ្រួសារ​នោះ មាន​អ្នកនយោបាយ​លាប​ពណ៍ នៅ​ពី​ក្រោយខ្នង​របស់គាត់ ទើប​ពួកគាត់​ធ្វើការ​ប៉ះ​បោរ​ឲ្យ​មាន​ហេតុការណ៍​ចលាចល​៕
    (all readers's comments can help improve the information, as well as better social)