More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អ្នកឃើញ​ហេតុការណ៍​នាំគ្នា​ទៅធ្វើ​សាក្សី​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចាប់ខ្លួន​
    Posted Friday, December 23, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 4968


    ​ក្រុម​អ្នកឃើញ​ហេតុការណ៍​បាននាំគ្នា​ទៅធ្វើ​សាក្សី​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ក្រោយពី​មាន​បញ្ហា​ជាមួយ​មន្ត្រីនគរបាល​ច្រកព្រំដែន​។​

    ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​បន្ទាយមានជ័យ លោក ម៉​ង់ ពុ​ទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ម្សិលមិញ ខណៈ​នគរបាល​ព្រំដែន​ម្នា​ក់ដួល​នៅមុខ​រថយន្ត​របស់​ម​ន្ត្រី​បក្សប្រឆាំង​រូបនោះ​។​

    ​បើតាម​ពលរដ្ឋ​ម្នាក់​គឺ លោក ហឹ​ន សេង​អឿន ដែល​អះអាង​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ​មន្ត្រី​សិទ្ធិមនុស្ស​និង​ពលរដ្ឋ​បាននាំគ្នា​ទៅធ្វើ​សាក្សី​និង​ទាមទារ​ឲ្យ​ដោះលែង លោក ម៉​ង់ ពុ​ទ្ធី វិញ​ដោយ​ថា​គាត់​មិនបាន​បើកឡាន​ប៉ះ​ប៉ូលីស​រូបនោះ​ឡើយ ប៉ុន្តែ​ពួកគេ​ថា​ប៉ូលីស​រូបនោះ​បាន​ផ្តួល​ខ្លួនឯង​នៅ​ពីមុខ​ឡាន​របស់លោក ម៉​ង់ ពុ​ទ្ធី​។​

    ​លោក​ថា​៖ «​អា​កូនចៅ​អត់​ហ៊ាន​ឃាត់​មេ​ហ្នឹង ប្រើ​ឲ្យ​ទៅ​ឃាត់​ម្នាក់​ដែល​នេះ​ហ្នឹង​ក៏​គាត់​អា​យែ​ឡាន​ខ្លួនឯង (​ថយ​ឡាន​) អា​យែៗ​ទៅ​ឡាន​ហឹ្ន​ង​ក៏​អា​យែ​ទៅ​ថៃ តែ​ប៉ូលីស​នេះ​មិន​ឲ្យ​ទៅ​ចឹ​ង​ឲ្យ​ឡាន​នេះ​អា​យែ​មក​ខាង​ខែ្មរ​វិញ ចឹ​ង​ឡាន​ហ្នឹង​មាន​អាទេះ​ដឹក​អីវ៉ាន​ដែល​ចេញពី​ថៃ​មកវិញ​។ ចឹ​ង​ក៏បាន​អា​យែ រួចហើយ​ប៉ូលីស​ក៏​គោះ​ឡាន​ហ្នឹង​ឲ្យ​ឈប់ ឡាន​ហ្នឹង​ក៏​ឈប់​ងក់ គាត់​អា​យែ​ថយក្រោយ​ហើយ​ប៉ូលីស​ក៏​គាត់​ដើរមក​ពីមុខ​ឡាន​បន្តិច គាត់​ធើ្វ​បង្កាច់​ដួល​។ តាម​ការពិត​ឡាន​ហ្នឹង​អត់​មាន​ប៉ះ​ប៉ូលីស​ហ្នឹង​ទេ​។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​ឃើញ​ជាក់​សែ្ដ​ង​ផ្ទាល់​ម៉​ង់​មិនមែន​តែ​ខ្ញុំ​ទេ ប្រជាពលរដ្ឋ​ដ​ទែ​ទៀត​ក៏​ឃើញ​ដែរ អាជីវករ ម៉ូតូឌុប​គាត់​បានឃើញ​ទាំងអស់​»​។​

    ​ចៅសង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក ម៉​ង់ ពុ​ទ្ធី មិនបាន​ជិះឡាន​បុក​ប៉ូលីស​ម្នាក់​នោះ​ដូច​ការចោទប្រកាន់​ឡើយ​។ លោ​កថា​ជម្លោះ​នេះ​កើតឡើង​ដោយសារ​អាជ្ញាធរ​នៅ​ទីនោះ​មាន​គំនុំ​ជាមួយ​លោក ម៉​ង់ ពុ​ទ្ធី  ខណៈដែល​លោក​ធ្លាប់ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់យក​ម៉ូតូ​នៅពេល​ប្រជាពលរដ្ឋ​មិនបាន​បង់លុយ​ឲ្យ​មន្ត្រី​ប៉ូលីស​រូបនោះ​។​

    ​វី​អូ​ឌី​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ស្នងការ​ខេត្តបន្ទាយមានជ័យ​បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​មិនមាន​អ្នកទទួល​។​

    ​បើតាម​វីដេអូ​ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញថា ប៉ូលីស​ម្នាក់​ឈ្មោះ​ពិសិដ្ឋ ជា​មន្ត្រី​ច្រកព្រំដែន​ប៉ោយប៉ែត​បាន​ផ្តួល​ខ្លួនឯង​នៅមុខ​រថយន្ត​មួយគ្រឿង ដោយ​ក្នុង​ដៃ​មាន​កាន់​អាយកូម​និង​កូនសោ មិន​ព្រម​ព្រលែង​ចោល​ឡើយ ខណៈ​ខ្លួន​បាន​ឃាត់​រថយន្ត​មួយគ្រឿង​។​

    ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា ឲ្យ​ដឹងថា​បើតាម​សាក្សី​ឃើញ​និយាយថា ឡាន​លោក ម៉​ង់ ពុ​ទ្ធី មិន​បុក​ទេ ប៉ុន្តែ​សមត្ថកិច្ច​នោះ​ដួល​មុខ​ឡាន​ដោយ​ខ្លួនឯង​។ ចំណែក​រូបភាព​តាមរយៈ​សមត្ថកិច្ច​បង្ហោះ​ចេញ​មន្ទីរពេទ្យ​ប្រទេស​ថៃ បានបង្ហាញ​អំពី​ការ​របួស​យ៉ាងធ្ងន់ធ្ងរ ឃើញ​រុំ​ត្រង់​ក​និង​ស្នាម​នៅលើ​ភ្លៅ ជា​លក្ខណៈ​ប៉ះទង្គិច​។ ប៉ុន្តែ​លោក ស៊ុំ ចាន់​គា ថា​កំពុងធ្វើការ​ស៊ើបអង្កេត​ករណីនេះ​បន្តទៀត​។​

    ​លោក​ថា​៖ «​តើ​ខាង​ប៉ូលីស​ហ្នឹង គាត់​ហ្នឹង​បើកឡាន​បុកៗ​ដោយ​របៀប​ណា ព្រោះ​ឡាន​វា​ឈប់ មនុស្ស​នៅ​មិនទាន់​ពន្លាត់​ឡាន​ទេ​នៅ​ចង្កូត​និង​បួង​វា​យ៉ាងម៉េច បើ​វា​ចេះ​ធាក់​ដូច​សេះ​ដូច​អី​ទី​វា​ធាក់​ពោង​វា​ល្អ​ដែល​យើង​មើល​ឲ្យ​សម មើល​កងឡាន​វា​មិនចេះ​ធាក់​ទេ ប៉ូលីស​វា​មាន​របួស​មែន​យើង​គិតថា​វា​ដួល​ទង្គិច​ឡាន​ឬ​ឡាន​ទង្គិច​គាត់​ហើយ​ឡាន​ដែល​ឈប់​យ៉ាងម៉េច​ហើយ​សាក្សី​ចង្អុល​បង្ហាញថា​ឡាន​និង​អត់​បើក​ទេ វា​ឈប់​គេ​ប្រាប់​ទាំងអស់គ្នា​ចឹ​ង​នេះ​ជាការ​មួយ​ដែល​យើង​មើលថា​ស្មុគស្មាញ​ក្នុងការ​ពិនិត្យ​បច្ច័យ​ក្នុង​ហ្នឹង ហើយ​ខាង​មន្ទី​ពេទ្យ​នៅ​ថៃ​ទៀត យើង​ពិបាក​ក្នុងការ​សាកសួរ​ថា​តើ​គាត់​មាន​អាកា​រៈ​យ៉ាងម៉េច​ពីមុនមក ហើយ​មកដល់ពេលនេះ​គាត់​មានអី​បានជា​មាន​បញ្ហា​ចឹ​ង​ឬមួយ​គាត់​មិនដែល​មានអី​ចុះ​ថៃ្ង​ហ្នឹង​ត្រូវ​ឡាន​បុក​បួង​ចង្កូត​ប៉ះពាល់​អី​មួយ​បាន​ដួល​ដល់​គាត់​»​។​

    ​បើតាម​ប្រភពពី​ពលរដ្ឋ ប៉ូលីស​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​បា​នប​ញ្ជួ​ន​លោក ម៉​ង់ ពុ​ទ្ធី ទៅ​តុលាការ​នៅ​រសៀល​នេះ​។​

    ​យ៉ាងណាក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​និង​តុលាការ​ធ្វើការ​ស៊ើបអង្កេត​ករណី​ឲ្យ​មាន​ភាពយុត្តិធម៌ មុននឹង​ធ្វើការ​ចោទប្រកាន់​លើ លោក ម៉​ង់ ពុ​ទ្ធី​៕
    (all readers's comments can help improve the information, as well as better social)