More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • បើករថយន្ត​ទៅបុក​មន្ត្រីនគរបាល​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​នៅលើ​ស្ពាន​ច្រកព្រំដែន កម្ពុជា​-​ថៃ​
    Posted Friday, December 23, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 7184


    បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើតឡើង​រវាងរ​ថ​យន្ត​បើក​ទៅបុក​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍​ម្នាក់ ​បណ្តាល​ឲ្យ​របួសធ្ងន់ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ​២០១៦​នៅ​ចំណុច ក្បាលស្ពាន​ច្រក ព្រំដែន​កម្ពុជា​ថៃ ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។​

    ​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A-5484 ​បើក​ដោយ​ឈ្មោះ ឌិន ពុទ្ធិ ជា​ប្រធាន សមាគម សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ ​ក្នុង​គោលបំណង​ចូល​ដី​ថៃ​ដូច​សព្វ​១​ដង ​ដោយបាន​បើក​សន្សឹមៗ​លើ​ស្ពាន​ព្រោះ​រថយន្ត​ច្រើន ខណៈនោះ ​ស្រាប់​តែមាន​នគរបាល​រង​ច្រក​អន្តោប្រវេសន៍ ក្រុង​ប៉ោយប៉ែ​តម្នាក់​ឈ្មោះ ​ពី​សិទ្ធ បាន​ចេញមក​កាក់​មុខ​រថយន្ត​នោះ​មិនដឹង​មានរឿង​អ្វី ​ស្រាប់តែ​ពេលនោះ​រថយន្ត​បានធ្វើ​ការបុក​នគរបាល​នោះ​តែម្តង ​បណ្តាល​ឲ្យ​ដួលសន្លប់​បាត់ស្មារតី​នៅ​កន្លែងកើតហេតុ​។​

    ​ក្រោយពី​កើត​ហេ​ត មាន​នគរបាល​អន្តោប្រវេសន៍​១០​នាក់ ​បានមក​លើក​ជនរងគ្រោះ​ហើយ​បានធ្វើ​ការឃាត់​រថយន្ត​របស់លោក ឌិន ​វុទ្ធី​ដើម្បី​សួរនាំ​។ ក្រោយពី​កើតហេតុ ​ជនរងគ្រោះ​ត្រូវបាន​នគរបាល​ជា​មិត្ត ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​អារញ​ប្រ​ថេត ប្រទេស​ថៃ​ដើម្បី​ធ្វើការ​ព្យាបាល​ ហើយ​ភ្លាមៗ​នោះដែរ ចំពោះ​រថយន្ត ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕
    (all readers's comments can help improve the information, as well as better social)