អំពើហិង្សារមួយបានផ្ទុះឡើងកណ្តាលពិធីរៀបអាពារហ៍ពិពារហ៍មួយកន្លែង ហើយវីដេអូ និងរូបថត នៃអំពើហិង្សានោះជាច្រើនត្រូវបានគេថត និងបង្ហោះពេញបណ្តាញសង្គម។ ក្នុងរូបថត និងវីដេអូ គេបានឃើញមានអ្នកខ្លះត្រូវបានគេព្រួតវាយធ្វើបាប ហើយក៏មានអ្នកគុបសម្ភារមួយចំនួនដាក់គ្នាផងដែរ។ មូលហេតុដែលបង្កឲ្យមានការផ្ទុះអំពើហិង្សានេះ ត្រូវបានអ្នកចូលរួមមួយចំនួនឲ្យដឹងថា គឺដោយសារតែអតីតសង្សាចាស់របស់កូនក្រមុំបានយករូបថតពេលខ្លួនកំពុងរួមភេទជាមួយកូនក្រមុំមកបង្ហាញនៅក្នុងពិធីមង្គលការ។ ហើយបើតាមភ្ញៀវដែលចូលរួមកម្មវិធីខ្លះបានអះអាងទៀតថា បុរសដែលជាអតីតសង្សារបស់កូនក្រមុំនោះជាមិត្តភក្តិរបស់កូនកំលោះ ដែល កំពុងតែរៀបការនោះទៀតផង។ នេះជារឿងរ៉ាវស្នេហាត្រីកោណមួយដែលមិនគួរកើតមានទាល់ តែសោះ។
(all readers's comments can help improve the information, as well as better social)