More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សហជីព​និង​កម្មករ​ព្រមាន​ធ្វើបាតុកម្ម​ក លើរ​ណី​ប៉ូលិស​ម្នាក់​ដួលសន្លប់​មុខ​ឡាន​ប្រធាន​សមាគម​
    Posted Friday, December 23, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 11636


    ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ម៉​ង់ ពុ​ទ្ធី ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ​។ មន្ត្រី​សិទ្ធិមនុស្ស​កំពុង​ស៊ើបអង្កេត​ករណី​មន្ត្រីប៉ូលិស​ពាក់​ស័ក្ដិ​បួន​ម្នាក់ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ដួលសន្លប់​មុខ​ឡាន​របស់លោក ម៉​ង់ ពុ​ទ្ធី នេះ​។​

    ​ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បានអោយដឹងថា លោក ប៊ុន សុធី ប្រធាន​សហជីព​កម្មក​រ និង​បុគ្គលិក​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត បាន​អះអាងថា ប្រជាពលរដ្ឋ​ដែលជា​សាក្សី រួម​ជាមួយនឹង​បុគ្គលិក​កាស៊ីណូ និង​កម្មករ​បាន​ព្រមាន​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង លោក ឌិន ពុ​ទ្ធី​
    ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយប៉ែត ប្រសិនបើ​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ឃុំខ្លួន ។​

    ​សេចក្តីរាយការណ៍​បន្ត​ថា នៅ​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ធ្នូ លោក ឌិន ពុ​ទ្ធី បាននិងកំពុង​ស្ថិតនៅ​ក្រោម​ការសាកសួរ​បន្ថែ​ម​ពី​តំណាង​ឯ​អយ្យការ ក្នុង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ខណៈ​លោក​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​មួយ​យប់ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោយពី​សមត្ថកិច្ច​អះអាងថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​

    ​គួរ​រំ​ឮ​កថា បើតាម​របាយការណ៍​ប៉ូលិស​ឲ្យ​ដឹង​ពី​ដំណើររឿង​ថា នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី ២២ ធ្នូ ២០១៦ កងកម្លាំង​របស់​ប៉ុស្តិ៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ខណៈពេលដែល​សមត្ថកិច្ច​កំពុង​រៀបចំ​ធ្វើ​សណ្តាប់ធ្នាប់​ក៏មាន​រថយន្ត ០១ គ្រឿង ម៉ាក LEXUS RX300 ពាក់​ស្លាក់​លេខ ប​-​ជ 2A 5484 ពណ៌​ស្ករ បើកបរ​ដោយ​លោក ឌិន ពុ​ទ្ធី បានមក​ឈប់​ចោល​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្នុង​គោលបំណង​បិទផ្លូវ​ធ្វើអោយ​កកស្ទះ​ចរាចរណ៍​និង​ធ្វើអោយ​ខូច​សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ នៅ​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។ ពេលដែល​លោកនាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍ កំពុងតែ​ឈរ​បញ្ជា​ចរាចរណ៍ ស្រាប់តែ​លោក ឌិន ពុ​ទ្ធី បើករថយន្ត​បុក​បណ្ដា​ល​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្ម​ស្ពាន​សន្លប់​បាត់ស្មារតី ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុខ​វិសាល​ក្រុង​ប៉ោយប៉ែត ដោយ​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន​បន្តទៅ​ព្យាបាល​ត​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​

    ​យ៉ាងណាក៏ដោយ បើតាម​សាក្សី​និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​អះអាង​ផ្ទុយ​ពី​ការអះអាង​ដោយ​សមត្ថកិច្ច​ខាងលើ ពោលគឺ​លោក​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មិនបាន​បុក​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ​នោះទេ គឺ​លោក​នាយរង​ប៉ុស្តិ៍​រូបនេះ ធ្វើ​ពុត​ជា​ដួល ។ ចំណែក​វីដេអូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក៍មាន​អ្នក​ចុច​មើល​លើកឡើងថា ហេតុការណ៍​នេះ គឺ​អ្នកបើករថយន្ត​មិនបាន​បុក​លោក​ប៉ូលិស​នោះទេ គឺ​លោក ឈាន ពិសិដ្ឋ ធ្វើ​ដួល​តែប៉ុណ្ណោះ ៕
    (all readers's comments can help improve the information, as well as better social)