More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ធី សុវណ្ណ​ថា ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយ ស្រី ចំរើន និង​ផែ សុវណ្ណ​រិ​ទ្ធ​
    Posted Saturday, December 24, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5696


    ​សកម្មជន​ហ្វេ​ស​ប៊ុ​ក កញ្ញា ធី សុវណ្ណ​ថា នៅថ្ងៃនេះ បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយ​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណ​រិ​ទ្ធ ដោយ​ថា នាង​កំពុង​រៀបចំ​ពាក្យបណ្ដឹង​ប្រឆាំងនឹង​មនុស្ស​ទាំងពីរ​រូបនេះ​។​

    ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង កញ្ញា ធី សុ​វណ្ណា ដែល​ធ្លាប់​ថ្លែង​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឥត​សំចៃមាត់​នោះ បានប្រកាសថា ឈប់​ទាក់ទង​ជាមួយ​ក្រុម ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណ​រិ​ទ្ធ ដោយ​នាង​ចោទថា បុគ្គល​ទាំងពីរ​រូបនេះ​បាន​ប្រមាថ និង​ទម្លាយ​សារ​ឯកជន​របស់​នាង​។​

    ​ការប្រកាស​អំពី​ការផ្ដាច់​ទំនាក់ទំនង​នេះ បានកើត​ឡើង បន្ទាប់​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា ស្រី ចំរើន បាន​បង្ហោះ​សារ​ថា ធី សុវណ្ណ​ថា មានកូន​មួយ​ហើយ បែរជា​ប្រកែក​ថា​អត់​។​

    ​វី​អូ​ឌី​បាន​ព្យាយាម​ទាក់ទង​ស្នើសុំ​ការបញ្ជាក់​ពី​កញ្ញា ធី សុវណ្ណ​ថា ព្រមទាំង​លោក ស្រី ចំរើន ផងដែរ ប៉ុន្តែ ទូរស័ព្ទ​អ្នក​ទាំងពីរ​មិនអាច​ទាក់ទង​បាន​។​

    ​លោក ស្រី ចំរើន ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន​ក្នុង​វេទិកាសាធារណៈ​នានា​ដែល​រៀបចំឡើង​ដោយ ធី សុវណ្ណ​ថា​។ ពួកគេ​ទាំងពីរ បាន​លេចធ្លោ​ឡើង​នៅលើ​បណ្ដាញ​សង្គម​បន្ទាប់ពី​ដឹកនាំ​ការតវ៉ា​នានា​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ប៉ុន្មាន​ខែ​មុន​៕
    (all readers's comments can help improve the information, as well as better social)