More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លោក ឌិន ពុទ្ធិ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​
    Posted Monday, December 26, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 7925


    ​បន្ទាយមានជ័យ ៖ លោក ឌិន ពុទ្ធិ ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ដែល​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦​។ លោក ឌិន ធា​រិ​ទ្ធ អគ្គលេខាធិការ​សមាគម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់ថា សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ស្នាក់ការ​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ក្រុមការងារ​ចំនួន​៣០​នាក់ ដែល​លោក ឌិន ពុទ្ធិ ជា​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

    ​លោក​បាន​បញ្ជាក់ថា ទិសដៅ​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយប៉ែត មាន​តួនាទី​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​មានដូចជា ទី​១.​ការរំលោភបំពាន​ប្រជាពលរដ្ឋ​ស្លូតត្រង់​ពី​សំណាក់​អ្នកមានអំណាច ទី​២.​ការរំលោភ​សិទ្ធិ​ប្រពល​រដ្ឋ​មានដូចជា​អំពើហិង្សា ទី​៣.​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​មាន​អាជីវករ​.​អ្នករត់​តាក់ស៊ី​.​ម៉ូតូឌុប​.​កម្មករ​អូស​រទេះ​.​កម្ម​ការ​ករ កម្មការិនី បុគ្គលិក​កាស៊ីណូ​។ លោក​បាន​បញ្ជាក់ថា លោក ឌិន ពុទ្ធិ ជា​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ប្រពន្ធ​ឈ្មោះ ហ៊ុំ ច្រៀ​ន មានកូន​ចំនួន​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ កូនប្រុស​ច្បង​មាន​អាយុ​១៥​ឆ្នាំ កូនប្រុស​ទី​២ មាន​អាយុ​៤​ឆ្នាំ កូនស្រី​ទី​៣ មាន​អាយុ​១​ខួប​កន្លះ ដែល​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

    ​លោក ឌិន ធា​រិ​ទ្ធ បាន​បន្តថា នៅពេលដែល​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​លោក ឌិន ពុទ្ធិ ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បាលស្ពាន​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​។ មាន​អ្នក​ម៉ូតូ​ម្នាក់​ឈ្មោះ អ៊ីង ខ្វៀ​ង ដែល​រត់​ម៉ូតូឌុប​ចិញ្ចឹម​គ្រួសារ​ដែលមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ នៅពេល​ទៅ​រត់​ឌុប​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​លោក ឈាន ពិ​សិទ្ធិ មាន​ឋានន្តរសក្តិ​វរៈសេនីយ៍ត្រី តួនាទី​ជា​អនុប្រធាន​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​មន្ត្រីក្រោមឱវាទ​ឃាត់​ម៉ូតូ​១​គ្រឿង ហើយ​គោលបំណង​ឃាត់​ម្ចាស់​ម៉ូតូ​ទៀត​ទើប​លោក ឌិន ពុទ្ធិ ជិះ​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​ត្រូវបាន​ឃាត់​ចោទប្រកាន់ថា បុក​ឈ្មោះ ឈាន ពិ​សិទ្ធិ ហើយ​ត្រូវបាន​ឃាត់ខ្លួន​តែម្តង​។​

    ​លោក ឌិន ធា​រិ​ទ្ធ បាន​បញ្ជាក់ថា មូល​ហេតុដែល​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឃាត់​ម៉ូតូ​កើតឡើង​ជាច្រើនលើក​មក​ហើយ ចំពោះ​អ្នករត់ម៉ូតូឌុប​ដែល​រត់​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​មិនបាន​បង់​ខែ​ឲ្យ​គឺ​ចាប់យក​ម៉ូតូ​ទុក​៣​ទៅ​៤​ថ្ងៃ​ព្រមាន​ទើប​លែង​។ មាន​ម៉ូតូ​ប្រមាណ​ជិត​១០០​គ្រឿង​ដែល​រត់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​គឺ​បង់លុយ​ឲ្យ​១​ខែ​៣០០​បាត ទើប​មាន​សិទ្ធិ​រត់​បាន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បើ​ម៉ូតូ​មិន​បង់លុយ​ខែ​ឲ្យ​ទេ​ចូល​ច្រកទ្វារ​គឺ​ចាប់​បែប​ហ្នឹង​។​

    ​លោក ជុំ ឃាង ជំនួយការ​មេធាវី​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦​ថា ចំពោះ​លោក ឌិន ពុទ្ធិ ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ស្នាក់ការ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ត្រូវបាន​កម្លាំង​នគ​បាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅនេះ​។ ដែល​ត្រូវបាន​ឃាត់​ចោទប្រកាន់​ពីបទ​ថា បើករថយន្ត​បុក​ឈ្មោះ ឈាន ពិ​សិទ្ធិ មាន​ឋានន្តរសក្តិ​វរសេនីយ៍ត្រី តួនាទី​ជា​អនុប្រធាន​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

    ​លោក​បាន​បញ្ជាក់ថា ក្រោយពេល​ឃាត់ខ្លួន​ត្រូវបញ្ជូន​ខ្លួន​លោក ឌិន ពុទ្ធិ បន្តទៅ​ស្នងការ​នគរបាល​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ដែល​ចោទប្រកាន់​បី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា រហូត​ពេលនេះ​លោក​មិនទាន់បាន​ជួប​កូនក្តី​នៅឡើយ​ទេ​។​
    ​លោក សេន មករា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ចំពោះ​លោក ឌិន ពុទ្ធិ ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅពេល​បើក​រថយន្តបុក ឈាន ពិ​សិទ្ធិ មាន​ឋានន្តរសក្តិ​វរសេនីយ៍ត្រី តួនាទី​ជា​អនុប្រធាន​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ ដែល​បណ្តាល​ឲ្យ​សន្លប់ និង​របួសធ្ងន់​មាន​ស្នាម​ភ្លៅ​ខាងស្តាំ និង​ដងខ្លួន​ហើយ​ត្រូវបាន​សង្គ្រោះបន្ទាន់​ទៅ​គ្លីនិក​ឯកជន​ក្រុង​ប៉ោយប៉ែត ដោយមាន​សភាព​ធ្ងន់ធ្ងរ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។ លោក សេម មករា បាន​បន្តថា មូលហេតុ​ដែល​ឈ្មោះ ឌិន ពុទ្ធិ បើករថយន្ត​បុក​លោក ឈាន ពិ​សិទ្ធ នៅពេល​ឃាត់​រថយន្ត​ព្យាយាម​មក​យក​អ្នក​ម៉ូតូឌុប​ដែល​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ ហើយ​ឈ្មោះ ឌិន ពុទ្ធិ នេះ​ធ្លាប់​បង្ក​អសន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ និង​ញុះញង់​អ្នករត់​តាក់ស៊ី​ម៉ូតូឌុប កម្មករ​អូស​រទេះ អាជីវករ​ធ្វើការ​តវ៉ា បាតុកម្ម​នៅក្នុង​ក្រុង​ប៉ោយប៉ែត​កន្លងមក​។ ទាក់ទិន​ការឃាត់ខ្លួន​លោក ឌិន ពុទ្ធិ ប្រធាន​សា​មាគ​មន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។ អ្នកយកព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក មាស ច័ន្ទ​ពិ​សិទ្ធ ព្រះ​រា​អាជ្ញា​អោម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ តែ​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានឡើយ​៕
    (all readers's comments can help improve the information, as well as better social)