More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • តំណាងរាស្ត្រ​បក្សប្រឆាំង​១​រូប​បើកចំហ​ទ្រព្យសម្បត្តិ​ខ្លួន​ជា​សាធារណៈ​ដើម្បី​បង្ហាញ​តម្លាភាព​
    Posted Monday, December 26, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2082


    តំណាងរាស្ត្រ​បក្សប្រឆាំង​មួយរូប ប្រកាស​អនុញ្ញាត​ឲ្យ​អង្គការ​មួយ​ដែល​ធ្វើការ​ផ្នែក​លើកកម្ពស់​តម្លាភាព​ស​ង្គ​ម  អាច​សម្ភាស ថត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ទ្រព្យសម្បត្តិ​របស់លោក​ឲ្យ​សាធារណជន​បានដឹង ដើម្បី​បង្ហាញ​ពី​សុ​ចរិតភាព​របស់លោក​ចំពោះ​ប្រជាពលរដ្ឋ​។​

    ​ក្នុង​លិខិត​ចំហ​របស់លោក លិ​ម គឹម​យ៉ា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ធំ ចុះ​ថ្ងៃ​២៤ ខែធ្នូ ឆ្នាំ​២០១៦ បាន​លើកឡើងថា លោក​អនុញ្ញាត​ឲ្យ​អង្គការ​គណនេយ្យភាព​ក​ម្ពុ​ជា អាច​ផ្សព្វផ្សាយ​ទ្រព្យសម្បត្តិ​លោក​ជា​សាធារណៈ​បាន​។ លោក​ក៏​ជំរុញ​ឲ្យ​អ្នកដឹកនាំ​ផ្សេងៗ​ទៀត នៅក្នុង​អង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ ដើម្បី​បង្ហាញ​ភាពត្រឹមត្រូវ​និង​ជា​គំរូ​ល្អ​ក្នុង​ការដឹកនាំ​។​

    ​កន្លងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​ធ្លាប់​បកស្រាយ​ថា ការប្រកាស​ទ្រព្យសម្បត្តិ​ដោយ​អសាធារណៈ​នៅពេល​បច្ចុប្បន្ននេះ គឺ​គ្រប់គ្រាន់​ហើយ​ក្នុងការ​ប្រឆាំង​អំពើពុករលួយ ហើយ​ថា​ការប្រកាស​ជា​សាធារណៈ បារម្ភ​ពី​សុវត្ថិភាព​របស់​ម្ចាស់ទ្រព្យ​សម្បត្តិ​ទាំងនោះ​។​

    ​របាយការណ៍​អង្គការ​គណនេយ្យភាព​ក​ម្ពុ​ជា​ឲ្យ​ដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០១៦​នេះ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល បុគ្គលិក​ក្រុមហ៊ុន មន្ត្រី​រដ្ឋ មន្ត្រី​គណបក្ស​មាន​ចំនួន​ជាង​៤០​នាក់ បាន​ស្ម័គ្រចិត្ត​ប្រកាស​ទ្រព្យសម្បត្តិ​ខ្លួន​ជា​សាធារណៈ​។ លោក គុយ មាស​សំណាង ប្រធាន​អង្គការ​គណនេយ្យភាព​ក​ម្ពុ​ជា​បញ្ជាក់ថា សាធារណជន​ពិសេស​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​អាច​ប្រកាស​ទ្រព្យ​ជា​សាធារណៈ​ជាមួយ​គេហទំព័រ​របស់​អង្គការ​គណនេយ្យភាព​ក​ម្ពុ​ជា​ឬ​អាច​ប្រកាស​លើ​គេហទំព័រ​ផ្ទាល់ខ្លួន​ក៏បាន ដើម្បី​ឲ្យ​សាធារណជន​បានដឹង បង្ហាញ​ត​ម្ល​ភាព​៕
    (all readers's comments can help improve the information, as well as better social)