Posted Wednesday, December 28, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 7636


បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ​ខ​ណៈ​ដែល​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​លើ​ម៉ូតូ​តាមផ្លូវ​ស្រាប់​តែមាន​រថយន្ត​បា​ឡែ​ន​មក​បុក​ពីក្រោយ​ពេញទំហឹង។ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​ឈ្មោះ លី ហួរ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៣ ផ្លូវ​លេខ​៤៧៨ នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មុខរបរ​បុគ្គ​លិ​ត​ក្រុម​ហុ​៊​ន​មួយកន្លែង​។​ជនល្មើស​ឈ្មោះ មាន មា​៉​ឡុង​វី ភេទ​អាយុ​៤៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​១៣E1​ផ្លូវ​លេខ​១៥៦ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា មុខរបរ​ពេទ្យ​អង្គការ​រា​៉​ក់​។​

​ប្រភព​ពត៍​មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់ថា​មុន​កើតហេតុ​បាន​ស្រី្ត​ម្នាក់​បើករថយន្ត​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ 2AM-3913 បាន​បើក​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​បត់​ស្ដាំ​ទៅ​លិច​ខ​ណះ​មកដល់​កន្លែង​កើត​ខាង​ស្រាប់តែ​រថយន្ដ​បង្ក​មក​បុក​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​ម៉ា​ក​c125​ពណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1S-5182 និយាយ​ទូរស័ព្ទ​នៅលើ​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​កើតហេតុ​តែម​ង្ដ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់ ចំណុចកើតហេតុ​បាន​ស្ទូច​យក​រថយន្ត​បង្ក​នឹង​ម្ចាស់​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​
(all readers's comments can help improve the information, as well as better social)