More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្រោយពី​ចាប់​ឡាន​ដឹកទំនិញ​គេចពន្ធ​មួយគ្រឿង​មន្ត្រី​គយ​មួយរូប​ត្រូវបាន​គេ​គម្រាម​បាញ់សម្លាប់ ដោយ​ផ្ញើ​គ្រាប់កាំភ្លើង​និង​សារ​ខ្លី​ប្រមាថ​ជីវិត ដាក់​នៅមុខ​ទ្វារផ្ទះ​
    Posted Wednesday, December 28, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3702


    ​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័នគយ​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ​នេះ​ថា មាន​ជន​អាណា​មិ​កបាន​ផ្លុ​ង​ស្រោមសំបុត្រ​មួយ ដែលមាន​គ្រាប់​កាំភ្លើងខ្លី​មួយ​គ្រាប់ និង​សារ​ខ្លី​គម្រាម​ប្រមាថ​ដល់​ជីវិត​ចំឈ្មោះ​របស់គាត់ នៅ​មាត់ច្រក​ទ្វារផ្ទះ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ក្រោយ​ពេលដែល​មន្ត្រី​រូបនេះ​ចុះទៅ អនុវត្ត​ការពង្រឹង ការប្រមូល​ចំណូល​ចូល​ថវិកាជាតិ យោងតាម​ច្បាប់​ស្តីពី​គយ ដោយបាន​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង​មួយចំនួន ដែល​ពោរពេញ​ដោយ​ទំនិញគេចពន្ធ នៅតាម​បណ្តោយ​ផ្លូវជាតិ​មួយ​ពី​ព្រំដែន​ប៉ោយប៉ែត មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ម្ចាស់​ទំនិញ​ទាំងនោះ​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ និង​អាករ​ស្របច្បាប់​។​

    ​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័នគយ​ដដែល​រូប​នោះបាន​បន្ថែមថា កន្លងមក​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ (​តូចធំ ជាពិសេស​រថយន្តក្រុង​ធំៗ​)​មួយចំនួន​ត្រូវ បាន​ឈ្មួញ ខិលខូច​យកមកប្រើ​ប្រាស់​ជា​មធ្យោបាយ​ដឹកទំនិញ​គេចពន្ធ ដែល​បាន​ការពារ​ដោយ​មន្ត្រី​ធំៗ​គ្រាក់ៗ និង​មានអំណាច ហើយ​តែងតែ​ធ្វើការ​ព្រមាន​គម្រាម និង​បំភិតបំភ័យ តាម​គ្រប់​រូបភាព​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ជំនាញ ជាពិសេស​មន្ត្រី​គយ ដែល​ហ៊ាន​ចាប់​ឃាត់ ឬ​សួរនាំ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ និង​អាករ​ស្របតាម​ច្បាប់​។​

    ​សូម​ជំរាប​ថា ដំណើរ​ទស្សនកិច្ច​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅតាម​បណ្តា​ខេត្ត​-​ក្រុង​ទូទាំងប្រទេស សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែង​ធ្វើ​ការណែនាំ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​គាំទ្រ​ដល់​គយ និង​ពន្ធដារ ក្នុងការ​ប្រមូល​ចំណូល​ចូល ថវិកាជាតិ​ក៏ដូចជា​ចូលរួម​លើកស្ទួយ វប្បធម៌​សារពើពន្ធ​នៅ​កម្ពុជា​៕
    (all readers's comments can help improve the information, as well as better social)